ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គ ព្រមានថានឹងកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង ជាមួយនឹងសហរដ្ឋអាមេរិក

Sputink

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានព្រមាននៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Izvestia ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងមូស្គូអាចផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោនទាំងស្រុង។

ការកាត់ផ្តាច់នេះក្នុងករណីប្រសិនបើប្រទេសអាមេរិក នៅតែបន្តនៅក្នុងគោលនយោបាយអរិភាពរបស់ខ្លួនចំពោះប្រទេសរុស្ស៊ី។ អ្នកការទូតរូបនេះបាននិយាយថា រាល់ជំហានដែលអាមេរិកចាត់វិធានការ ដែលអាចបង្កើនជម្លោះអ៊ុយក្រែន អាចបង្ហាញពីភាពត្រឹមត្រូវនៃទំនាក់ទំនងដែលបែកបាក់។

កាលពីខែមិថុនាកន្លងទៅនេះ លោក Ryabkov បានព្រមានថា ឥរិយាបថកាន់តែអាក្រក់របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសរុស្ស៊ី កំពុងធ្វើឱ្យទំនាក់ទំនងការទូតលែងដំណើរការទៅរួច ។

គួរឲ្យដឹងដែរថានៅពេលត្រូវបានសួរឱ្យបញ្ជាក់ពីជំហរនេះ គាត់បានប្រាប់ Izvestia ថាខណៈពេលដែលមិនមានសេណារីយ៉ូដែលនឹងធ្វើឱ្យរុស្ស៊ីអាចកាត់ផ្តាច់ទំនាក់ទំនង ដោយស្វ័យប្រវត្តិជាមួយលោកខាងលិច ប៉ុន្តែជម្រើសនេះគឺ មិនគួរឱ្យសង្ស័យឡើយថានឹងមាន នៅលើតុពិភាក្សាជាមិនខាន។

បន្ថែមពីនេះអ្នកការទូតរូបនេះក៏បានកត់សម្គាល់ដែរថា បច្ចុប្បន្នវាពិបាកក្នុងការទស្សន៍ទាយពីរបៀបដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនឹងលាតត្រដាងនៅក្នុងទិដ្ឋភាពនៃការបោះឆ្នោតរបស់លោក Donald Trumpដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិក៕

ប្រែសម្រួល៖ ស៊ុនលី

To Top