តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. គ្រោងនឹងបញ្ចប់ការ ផលិតម៉ូតូ “Super Cub 50” ដ៏ល្បីល្បាញរបស់ខ្លួននៅខែឧសភា ឆ្នាំ២០២៥ មុនពេលការណែនាំស្តង់ដារ ការបំភាយយានយន្ត ដ៏តឹងរ៉ឹងនៅក្នុង ប្រទេសជប៉ុន នៅចុងឆ្នាំនោះ។
ក្រុមហ៊ុន Honda នឹង ចាប់ផ្តើមលក់ម៉ូ ដែល “Final Edition” នៃម៉ូតូម៉ាស៊ីន 50 cc នៅថ្ងៃទី១២ ខែធ្នូ ក្នុងតម្លៃលក់រាយ ១,៩៥០ដុល្លារ។ ក្រុមហ៊ុនគ្រោងនឹងទទួល ការបញ្ជាទិញនៅចន្លោះថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ហើយលក់បាន ២០០០គ្រឿង ប៉ុន្តែវាអាចពន្យាររយៈពេលបញ្ជាទិញអាស្រ័យលើតម្រូវការ។
ការផលិតម៉ូតូ “Super Cub 110” របស់ខ្លួនដែលមានម៉ាស៊ីន 110 cc នឹងបន្តផែនការផលិតទៅមុខទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រុមហ៊ុន Honda ដែលកាន់កាប់ចំណែកទីផ្សារធំបំផុត នៃម៉ូតូដែលមានម៉ាស៊ីន 50 cc ឬតូចជាងនោះបានសម្រេចចិត្តថាវា នឹងពិបាកក្នុងការរក្សាម៉ូតូក្នុងតម្លៃសមរម្យ ប្រសិនបើក្រុមហ៊ុនអនុវត្តការ ផ្លាស់ប្តូរចាំបាច់ ដើម្បីឱ្យវាគោរពតាមបទប្បញ្ញត្តិថ្មី ដែលគ្រោងនឹងចូលជាធរមាននៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្រុមហ៊ុនផលិតរថយន្តនេះបានចាប់ផ្តើមស៊េរី Super Cub ក្នុងឆ្នាំ១៩៥៨ ហើយចាប់តាំងពីពេលនោះមកបានផលិតជាង ១០០លានគ្រឿងដើម្បីធ្វើឱ្យវាក្លាយជាម៉ូតូ ដែលផលិតច្រើនជាងគេ នៅលើពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា