តូក្យូ៖ នៅថ្ងៃចន្ទនេះ មេដឹកនាំបក្សប្រជាធិបតេយ្យសេរី កំពុងកាន់អំណាចនៅជប៉ុន លោក Ishiba និងលោក Noda ប្រធានបក្សប្រឆាំង នឹងប្រជែងគ្នាក្នុងការបោះឆ្នោត ជ្រើសរើសឲ្យធ្វើជា នាយករដ្ឋមន្ត្រីជប៉ុន ។
លោក Shigeru Ishiba ដែលជាមេដឹកនាំគណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន និងប្រធានគណបក្ស ប្រឆាំងរដ្ឋធម្មនុញ្ញ លោក Yoshihiko Noda នឹងប្រកួតប្រជែងគ្នា នៅក្នុងការបោះឆ្នោតជ្រើសរើស ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃចន្ទនេះ បន្ទាប់ពីគ្មានបេក្ខជនណាម្នាក់ ទទួលបានសំឡេងភាគច្រើន ទាំងស្រុងនៅក្នុងសភា ជាន់ទាបដែលមានសមាជិក ៤៦៥រូបនោះ ។
នៅមិនទាន់មានការចុះផ្សាយណាមួយអំពីលទ្ធផលច្បាស់លាស់អំពីការបោះឆ្នោតនេះ ហើយក៏នៅមិនទាន់មានការបង្ហាញ ថាតើ មេបក្សរូបណា ដែលនឹងទទួលបានជ័យជម្នះ នឹងក្លាយជានាយករដ្ឋមន្តី្រជប៉ុន នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
