សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ របស់ខ្លួនជាមួយប្រទេសរុស្ស៊ី ចំពេលមានការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានយ៉ាងច្រើន ដើម្បីគាំទ្រការឈ្លានពានរបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន។
សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលការផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសណាមួយរងការវាយប្រហារ ត្រូវបានចុះហត្ថលេខាកាលពីខែមិថុនា ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថា “សន្ធិសញ្ញានឹងចូលជាធរមានចាប់ពីថ្ងៃ ដែលភាគីទាំងពីរបានផ្លាស់ប្តូរ ឧបករណ៍ផ្តល់សច្ចាប័ន” ដោយបន្ថែមថាលោក គីម បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះកាលពីថ្ងៃចន្ទ។ រុស្ស៊ី ដែលបានចាប់ផ្តើមការលុកលុយ យ៉ាងពេញទំហឹងលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះរួចហើយ ដែលបង្កឱ្យមានការព្រួយបារម្ភថា សក្ដានុពលនៃសង្រ្គាមអាចផ្លាស់ប្តូរ ប្រសិនបើកូរ៉េខាងជើងបង្កើនល្បឿន គាំទ្រផ្នែកយោធារបស់ខ្លួន។
កតិកាសញ្ញាចែងថា “ក្នុងករណីដែលភាគីណាមួយក្នុងចំនោម ភាគីទាំងសងខាងស្ថិតក្នុងស្ថានភាពសង្រ្គាម ដោយការឈ្លានពានដោយ ប្រដាប់អាវុធពីរដ្ឋបុគ្គល ឬរដ្ឋមួយចំនួន ភាគីម្ខាងទៀតត្រូវផ្តល់ជំនួយយោធា និងជំនួយផ្សេងៗតាមគ្រប់មធ្យោបាយ ក្នុងការកាន់កាប់របស់ខ្លួនដោយ មិនបង្អង់យូរនោះឡើយ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
