ព័ត៌មានអន្តរជាតិ

លោក Scholz និងលោក Trump ជួបពិភាក្សាគ្នាទូរស័ព្ទជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានជជែកគ្នាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំកាលពីថ្ងៃសុក្រ។ ប្រភពដដែលបានសរសេរទៀតថាមេដឹកនាំទាំងពីរបានពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងកិច្ចចរចាសន្តិភាពដ៏មានសក្តានុពលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវផងដែរដែលជាប្រធានបទសំខាន់។

ផែនការសម្រាប់កិច្ចចរចាដោយផ្ទាល់ត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់នៅព្រឹកថ្ងៃសុក្រ ខណៈដែលវិមានក្រឹមឡាំងគ្រាន់តែបញ្ជាក់ថាលោកPutinត្រូវបានកំណត់ដើម្បីធ្វើការហៅទូរស័ព្ទអន្តរជាតិក្នុងអំឡុងពេលថ្ងៃដោយមិនផ្តល់ព័ត៌មានលម្អិត។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការសន្ទនាពិតជាបានកើតឡើង និងមានរយៈពេលជិតមួយម៉ោង។

យោងតាមលោក Hebestreit អធិការបតីអាល្លឺម៉ងបានទទូចលើការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការចរចាជាមួយអ៊ុយក្រែន ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។ លោក Scholz ក៏បាននិយាយអំពី ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ របស់ប៊ែរឡាំងដើម្បីគាំទ្រទីក្រុងគៀវដដែលដរាបណាវានៅតែជាការងារចាំបាច់៕

ប្រែសម្រួល៖ ស៊ុនលី

To Top