ព័ត៌មានអន្តរជាតិ

លោក Zelensky​ សំដែងការមិនពេញចិត្ត ចំពោះកិច្ចសន្ទនារវាងលោក Putin និងលោក Scholz

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កិច្ចសន្ទនាគ្នារវាងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហាក់បីដូចជាបានបើកប្រអប់ទទួលយកមួយដ៏សំខាន់ និងអនុញ្ញាតិឲ្យឱ្យទីក្រុងម៉ូស្គូនូវអ្វីដែលខ្លួនចង់បាន។

ការលើកឡើងនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ដោយបានបង្ហាញអំពីភាពមិនសប្បាយចិត្តទៅនឹងលទ្ធផលនៃកិច្ចប្រជុំពិភាក្សាគ្នាលើកនេះឡើយ។

លោក Scholz បានទូរស័ព្ទទៅលោកពូទីនកាលពីថ្ងៃសុក្រ ដែលជាលើកទីមួយដែលអ្នកទាំងពីរបាននិយាយគ្នាក្នុងរយៈពេលជិតពីរឆ្នាំហើយ ការសន្ទនាមានរយៈពេលជិតមួយម៉ោង ដោយក្នុងនោះប្រធានបទសំខាន់មានទាំងបញ្ហាអ៊ុយក្រែនផងនៅក្នុងចំណោមរឿងផ្សេងៗទៀត។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាវីដេអូល្ងាចរបស់គាត់ថា៖ អធិការបតី Scholz បានប្រាប់ខ្ញុំថាគាត់នឹងទូរស័ព្ទទៅលោក Putin ហើយឥឡូវនេះអាចមានការសន្ទនាផ្សេងទៀត ការហៅទូរសព្ទផ្សេងទៀតជាបន្តបន្ទាប់ទៀតផង។

លោក Zelensky យ៉ាងណាក្តីបានត្អូញត្អែរថា នេះនឹងធ្វើឱ្យ ភាពឯកោ របស់រុស្ស៊ីចុះខ្សោយ ហើយនាំឱ្យ ពាក្យច្រើន ដោយគ្មានលទ្ធផលជាក់ស្តែងហើយបន្តមកយើងដឹងពីរបៀបធ្វើសកម្មភាពបន្ទាប់ប៉ុន្តែយើងមិនចង់មានកិច្ចព្រមព្រៀងMinsk-3 ទេ។ យើង​ត្រូវ​ការ​សន្តិភាព​ពិត​ប្រាកដ។

រំលឹកដែរថាកិច្ចព្រមព្រៀងទីក្រុង Minsk ទាំងពីរត្រូវបានសម្របសម្រួលដោយបារាំង និងអាល្លឺម៉ង់ ដើម្បីដោះស្រាយជម្លោះរវាងអ៊ុយក្រែន និងទីក្រុង Donetsk និងសាធារណៈរដ្ឋ Lugansk ប៉ុន្តែហាក់ដូចជាមិនសូវអាចយកមកប្រើប្រាស់បានប្រសិទ្ធភាពឡើយនៅក្នុងជម្លោះជាមួយនឹងរុស្សី៕

ប្រែសម្រួល៖ ស៊ុនលី

To Top