ព័ត៌មានអន្តរជាតិ

EU យល់ឃើញថា កំណើនសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ចាប់ផ្តើមងើបឡើងបណ្តើរៗ ក្រោយជាប់គាំងដោយសារអតិផរណាបន្តកើនឡើង

Xinhua

ប្រ៊ុចស៊ែល៖ យោងតាមការព្យាករណ៍សេដ្ឋកិច្ចសរទរដូវរបស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) កំពុងចាប់ផ្តើមបង្ហាញពីកំណើនតិចតួច បន្ទាប់ពីរយៈពេលនៃការជាប់គាំងដែលកើតឡើងដោយសារតែអតិផរណាដែលកំពុងបន្តកើនឡើង ។

លោក Paolo Gentiloni ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបានថ្លែងនៅក្នុងអំឡុងពេលនេះថា “សេដ្ឋកិច្ចអឺរ៉ុប កំពុងងើបឡើងវិញបន្តិចម្តងៗ។ ដោយសារអតិផរណាបន្តថយចុះវិញហើយការប្រើប្រាស់ឯកជន និងការវិនិយោគបានកើនឡើង ជាមួយនឹងអត្រាគ្មានការងារធ្វើក្នុងកម្រិតទាប កំណើនត្រូវបានគេរំពឹងថា នឹងកើនឡើងជាលំដាប់ក្នុងរយៈពេល ២ឆ្នាំខាងមុខ” ។

កំណើនផលិតផលក្នុងស្រុកសរុបហៅកាត់ថា (GDP) នៅសហភាពអឺរ៉ុប ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ ០,៩ភាគរយនៅក្នុងឆ្នាំ២០២៤នេះ និង ០,៨ភាគរយនៅក្នុងតំបន់អឺរ៉ុប ។ នៅឆ្នាំ២០២៥ សកម្មភាពសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ១,៥ភាគរយនៅសហភាពអឺរ៉ុប និង១,៣ភាគរយនៅក្នុងតំបន់អឺរុប ។

អតិផរណានៅក្នុងតំបន់អឺរុប ត្រូវបានកំណត់លើសពីពាក់កណ្តាលនៅឆ្នាំ២០២៤ ដោយធ្លាក់ចុះពី៥,៤ ភាគរយនៅឆ្នាំ២០២៣ មកត្រឹម ២,៤ភាគរយ នៅមុនពេលថយចុះបន្តិចម្តងៗដល់ ២,១ភាគរយនៅឆ្នាំ២០២៥ ។ អតិផរណាធ្លាក់ចុះដល់ ២,៦ភាគរយក្នុងឆ្នាំ២០២៤ ដោយបានធ្លាក់ចុះពី ៦,៤ភាគរយក្នុងឆ្នាំ២០២៣ និងការថយចុះបន្ថែមទៀតដល់ ២,៤ភាគរយនៅឆ្នាំ២០២៥ ។

គណៈកម្មការខាងលើបានកត់សម្គាល់ថា “បន្ទាប់ពីបានបន្តកំណើនក្នុងត្រីមាសទី១ ឆ្នាំ២០២៤ សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប បានបន្តកើនឡើងពេញមួយត្រីមាសទី២ និងទី៣ ក្នុងកម្រិតស្ថិរភាព ទោះបីជាមានការធ្លាក់ចុះគំហុកក្តី” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top