LIMA៖ កាលពីថ្ងៃសៅរ លក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានប្តេជ្ញាថា នឹងធ្វើការជាមួយរដ្ឋបាលសហរដ្ឋអាមេរិកដែលទើបចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ខណៈលោកបានជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន ប្រធានាធិបតីផុតអាណត្តិ ស្តីពីជម្លោះសំខាន់ៗពីឧក្រិដ្ឋកម្មតាមអ៊ីនធើរណេតរហូតដល់ពាណិជ្ជកម្មកោះតៃវ៉ាន់ និងរុស្ស៊ី ។
លោក បៃដិន បានជួបជាមួយលោក ស៊ី ប្រហែល ២ម៉ោងនៅឯសណ្ឋាគារមួយដែលមេដឹកនាំចិន ស្នាក់នៅ នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងលីម៉ា ប្រទេសប៉េរូ សម្រាប់កិច្ចពិភាក្សាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៧ខែមកនេះ ។
លោក ស៊ី បានថ្លែងថា “គោលដៅរបស់ប្រទេសចិន ចំពោះទំនាក់ទំនងរវាង ចិន និងសហរដ្ឋអាមេរិកដែលមានស្ថិរភាព មានសុខភាពល្អ និងនិរន្តរភាព នៅតែមិនផ្លាស់ប្តូរ” នោះទេ បន្ទាប់ពីការបោះឆ្នោត លោក ស៊ី បានលើកឡើងថា ដោយទទួលស្គាល់ “ការកើនឡើង និងថយចុះ” រវាងប្រទេសទាំងៗ ។
“ប្រទេសចិន បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដើម្បីរក្សាទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា” ។
លោក បៃដិន បានប្រាប់ដល់លោក ស៊ី ថា មេដឹកនាំទាំង២មិនតែងតែឯកភាពគ្នានោះទេ ប៉ុន្តែការពិភាក្សារបស់ពួកគេគឺ “ស្មោះត្រង់” និង “ស្មោះស្ម័គ្រ” ។
គួរបញ្ជាក់ថា ការចរចានេះដែរបានកើតឡើង២ខែមុនពេលលោក ត្រាំ ចូលកាន់តំណែង ។ លោកបានប្តេជ្ញាថា នឹងអនុម័តយកពន្ធចំនួន ៦០ភាគរយលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកញ្ចប់នៃវិធានការពាណិជ្ជកម្ម ហៅថា “America First” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា