ហ្គាហ្សា ៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាបានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៩៦នាក់ ត្រូវបានសម្លាប់ដោយការ ទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល នៅភាគខាងជើង និងកណ្តាល តំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ។
កងកម្លាំអ៊ៅស្រាអែល នៅតែបន្ដបើកការវាយប្រហារ ឥតឈប់ឈរទៅលើតំបន់ហ្គាហ្សា ដែលធ្វើឲ្យជនស៊ីវិលរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្រ្តី និងកុមារ ។
អ៊ីស្រាអែល នៅតែបន្ដវាយប្រហារ តាមផ្លូវអាកាសទៅលើតំបន់ហ្គាហ្សា បើទោះជាមានការថ្កោលទោស ជាអន្ដរជាតិ និងការអំពាវនាវឲ្យមានបទ ឈប់បាញ់ជាអចិន្ត្រៃយ៍ យ៉ាងណាក្ដី៕
ប្រែសម្រួល ឈូក បូរ៉ា