បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្រុមអ្នកជំនាញផលិត ថាមពល របស់ប្រទេស អ៊ីតាលី Enel បានប្រកាសផែនការ កាលពីថ្ងៃចន្ទ ដើម្បីចំណាយប្រហែល ៤៣ពាន់លានអឺរ៉ូឬត្រូវជា ៤៥,៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដែលភាគច្រើនគឺដើម្បីបង្កើន ប្រសិទ្ធភាពបណ្តាញ ថាមពលនិងជំរុញការផលិតថាមពលកកើតឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលធ្វើឡើងដោយ Enel បាននិយាយថា ខ្លួននឹងចំណាយប្រាក់សរុប ចំនួន២៦ពាន់លានអឺរ៉ូរួចមកហើយ ដើម្បីកែលម្អ និងពង្រីកបណ្តាញរបស់ខ្លួន ដោយក្នុងនោះ៧៨ ភាគរយនៃចំនួនសរុបនឹងត្រូវចំណាយនៅក្នុងទ្វីបអឺរ៉ុប អ៊ីតាលី និងអេស្ប៉ាញ និងនៅសល់នៅអាមេរិកឡាទីន។
គួរឲ្យដឹងដែរថាប្រភេទធំបំផុត បន្ទាប់នៅក្នុងផែនការ វិនិយោគគឺសម្រាប់១២ ពាន់លានអឺរ៉ូដើម្បីបង្កើន ផលិតកម្មថាមពលក កើតឡើងវិញរបស់ក្រុមហ៊ុន ដោយបន្ថែមផលិតកម្មប៉ាន់ស្មាន១២ជីហ្គាវ៉ាត់ (GW) តាមរយៈការផលិតខ្យល់នៅលើដីគោក និងការផលិតវារីអគ្គីសនី ផងដែរ។
ក្រុមហ៊ុនបាននិយាយថា ខ្លួនមានបំណងបង្កើនការផលិត ថាមពលកកើតឡើងវិញ សរុបចំនួន១៥ភាគរយនៅឆ្នាំ២០២៧ ដែលឈានដល់៧៦GW ។
គួរឲ្យដឹងដែរថា ព័ត៌មានវិនិយោគ ត្រូវបានចេញផ្សាយជាផ្នែក នៃផែនការយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន Enel សម្រាប់រយៈ ពេលរវាងឆ្នាំ២០២៥ និង២០២៧ដែល ចំនួនទឹកប្រាក់វិនិយោគ សរុបតំណាងឱ្យការកើនឡើងប្រហែល៧ ពាន់លានអឺរ៉ូ បើប្រៀបធៀប ទៅនឹងផែនការយុទ្ធសាស្រ្តពីមុនរបស់ក្រុមហ៊ុន៕
ប្រែសម្រួល៖ស៊ុនលី