“នៅប្រទេសចិន ដើម្បីប្រទេសចិន(In China, For China)” ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ សហគ្រាសទុនបរទេស កាន់តែច្រើនឡើងៗ បានចូលក្នុងប្រទេសចិន ដើម្បីធ្វើអាជីវកម្មយ៉ាង ស៊ីជម្រៅនៅប្រទេសចិន ។ សហគ្រាសទាំងនេះ មិនត្រឹមតែលក់ចេញ ផលិតផលរបស់ខ្លួន ដោយងាយៗប៉ុណ្ណោះទេ ថែមទាំងក៏យកទស្សនៈ ផលិតកម្មរបស់ខ្លួន មកបង្កើតមូលដ្ឋានគ្រឹះនៅប្រទេសចិន តាមរយៈលក្ខណៈពិសេសខាងវប្បធម៌ និងសេដ្ឋកិច្ចរបស់ចិន ។
កាលពីខែតុលាឆ្នាំនេះ ការធ្វើពាណិជ្ជកម្មជាមួយបរទេស របស់ចិនបានឈាន ចូលរដូវកាលកំពូល បែបប្រពៃណី កំពង់ផែសំខាន់ៗមានភាពមមាញឹក បរិមាណលើកដាក់កុងតឺន័រ មាននិន្នាការកើនឡើង យ៉ាងលេចធ្លោ ។ តាមការប៉ាន់ប្រមាណ ល្បឿន កំណើន នៃការនាំចេញ របស់ចិននៅត្រីមាសទីបួន នឹងបន្តរក្សានិន្នាការកំណើន ហើយកកើតទៅជាការទ្រទ្រង់ ដ៏វិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ច ។
ចាប់ពីចូលឆ្នាំនេះមក ប្រឈមមុខនឹងស្ថានការណ៍ ដ៏ស្មុគស្មាញនិងតឹងរ៉ឹងដែលកម្លាំង សម្ពាធខាងក្រៅកាន់តែខ្លាំងឡើង និងឧបសគ្គផ្ទៃក្នុង បានកើនឡើង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល បានដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ឆ្លើយតបយ៉ាងនឹងធឹង បង្កើនកម្លាំងគ្រប់គ្រងជាម៉ាក្រូ ផ្តោតលើការធ្វើ ឱ្យស៊ីជម្រៅ នូវកំណែទម្រង់ និងការបើកទូលាយ ពង្រីកតម្រូវការក្នុងប្រទេស និង ធ្វើឱ្យរចនាសម្ព័ន្ធ សេដ្ឋកិច្ចមានភាពល្អប្រសើរ ដែលនាំឱ្យសេដ្ឋកិច្ចចិន ដំណើរការដោយនឹងនរជាទូទៅ ។
នៅបីត្រីមាសដើម ឆ្នាំនេះ ផលិតផល ក្នុងស្រុកសរុប របស់ចិនប្រហែលគឺ ៩៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៤,៨ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន សេដ្ឋកិច្ចជាតិ បានដំណើរការដោយនឹងនរ ដែលសន្សែសន្សំ បាននូវកត្តា ទៅរកភាព ល្អប្រសើរជាបន្តបន្ទាប់ ។ ស្របពេល ដែលគោលនយោបាយ មានស្រាប់ត្រូវពន្លឿន ការអនុវត្តជាក់ស្តែង និងបន្តដាក់ចេញគោល នយោបាយបន្ថែមថ្មី នៅខែតុលា សន្ទស្សន៍គ្រប់ផ្នែក ដែលចេញផ្សាយថ្មី បំផុតបានកើនឡើងជាបណ្តើរៗ មូលដ្ឋានទៅរកភាពល្អប្រសើរ និងភាពរីកចម្រើននៃសេដ្ឋកិច្ចត្រូវបានពង្រឹងបន្តទៀត ។
នៅបីត្រីមាសដើមឆ្នាំនេះ តម្លៃបន្ថែមនៃមុខរបរកម្មន្ត សាលបច្ចេកវិទ្យាខ្ពស់និង មុខរបរផលិតគ្រឿងបរិក្ខារ ដែលមានទ្រង់ទ្រាយមធ្យមនិងធំ បានកើនឡើង៩,១ភាគរយនិង៧,៥ភាគរយ ដោយឡែកពីគ្នា បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលត្រូវជា១៥,៩ភាគរយនិង៣៣,៨ភាគរយ នៃតម្លៃបន្ថែមសរុប របស់សហគ្រាស ឧស្សាហកម្មធុនមធ្យមនិងធំ។ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូចជារបរអាកាសចរណ៍ និងអវកាសជាដើម និងឧស្សាហកម្មងើប ឡើងថ្មីដូចជារថយន្ត ថាមពលថ្មីជាដើមបាន ទទួលការអភិវឌ្ឍយ៉ាងផុលផុស បរិមាណនៃផលិតផល ដូចជាឧបករណ៍អុបទិក ឧបករណ៍ VR និងអាគុយសូឡាជាដើមបានរក្សាកំណើនពីរខ្ទង់ ។
ប្រាក់ចំណូលរបស់ប្រជាជនបន្តកើនឡើង កម្រិតជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ។ នៅបីត្រីមាសដើមឆ្នាំនេះ ប្រាក់ចំណូលដែលអាចប្រើប្រាស់ បាន របស់ប្រជាពលរដ្ឋ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ គឺ៣០៩៤១យាន់ប្រាក់ចិន ក្នុងនោះ កម្មវិធីជំនួយសង្គមនិងប្រាក់ សោធននិវត្តន៍គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើង១១,៥ភាគរយ និង៨,១ភាគរយដោយឡែកពីគ្នា ល្បឿនកំណើននៃប្រាក់ចំណូល របស់ប្រជាជននៅ តាមជនបទបន្តលឿន ជាងប្រជាជននៅទីក្រុងនិងភូមិឃុំ ។
តាមទិន្នន័យថ្មីបំផុត នៃមជ្ឈមណ្ឌលព័ត៌មានជាតិ បង្ហាញឱ្យដឹងថា នៅខែតុលាឆ្នាំនេះ សន្ទស្សន៍អំពីការប្រើប្រាស់ តាមអហ្វឡាញបានកើនឡើង ៨,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយកើនឡើង២,៩ភាគរយ បើប្រៀបធៀបនឹងខែកញ្ញា ។
សន្ទស្សន៍អំពីការប្រើប្រាស់ខាងសេវាកម្មក្នុងជីវភាពរស់នៅបានកើនឡើង១២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ល្បឿនកំណើនបានកើនឡើង១,៧ភាគរយបើប្រៀបធៀបនឹងខែកញ្ញា ។ ក្នុងនោះ មុខរបរផ្តល់សេវាកម្មស្នាក់នៅ មុខរបរកម្សាន្តលម្ហែកាយនិងមុខរបរភោជនីយដ្ឋានបានកើនឡើង ១៧,៩ភាគរយ ១៤,៥ភាគរយនិង១២,២ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀប នឹង រយៈពេលដូចគ្នានាឆ្នាំមុន ។
នៅខែតុលា ការធ្វើពាណិជ្ជកម្ម ជាមួយបរទេស របស់ចិន បានឈានចូលរដូវ កាលកំពូលបែបប្រពៃណី កំពង់ផែសំខាន់ៗ មានភាពមមាញឹក ។ បរិមាណលើកដាក់កុង តឺន័រគិតជាមធ្យម ក្នុងមួយថ្ងៃនៃកំពង់ផែសំខាន់ៗ នៅទូទាំងប្រទេសចិន បានកើនឡើង៧,៨ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយកើនឡើង៣,៣ភាគរយ បើប្រៀបធៀបនឹងខែកញ្ញា ។ បរិមាណលើកដាក់ទំនិញ គិតជាមធ្យមក្នុងមួយថ្ងៃ បានកើនឡើង៣,២ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន និងកើនឡើង៣,៤ភាគរយ បើប្រៀបធៀបនឹងខែកញ្ញា ។
ចាប់ពីចូលឆ្នាំនេះមក គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូលបានដាក់ចេញ គោលនយោបាយបន្ថែមថ្មី មួយចំនួនដោយទាន់ពេលវេលា ផ្តោតសំខាន់ទៅលើការជំរុញ ឱ្យសេដ្ឋកិច្ចរីកចម្រើន ទៅមុខដោយនឹងនរ រចនាសម្ព័ន្ធទៅរកភាពល្អប្រសើរ និងនិន្នាការអភិវឌ្ឍន៍ បន្តទៅរកភាពល្អប្រសើរ ។
ចាប់ពីខែកញ្ញាឆ្នាំនេះ មក ការដំណើរការសេដ្ឋកិច្ចនៅវិស័យជាច្រើនដូចជាឧស្សាហកម្ម ការប្រើប្រាស់ ការវិនិយោគ ផ្សារភាគហ៊ុននិងផ្សារអចលនទ្រព្យជាដើមបានលេចចេញ បម្រែបម្រួលដ៏វិជ្ជមានកាន់តែច្រើនឡើងៗ ទីផ្សារមានជំនឿចិត្តកើនឡើង យ៉ាងខ្លាំង ការប៉ាន់ប្រមាណ ក្នុងសង្គមត្រូវបានកែលម្អ ហើយសន្ទស្សន៍សេដ្ឋកិច្ចជាច្រើន បានកើនឡើងវិញយ៉ាងឆាប់រហ័ស ។
បើនិយាយជាទូទៅ ចិន បានទប់ទល់នឹងកម្លាំងសម្ពាធ ដែលបណ្តាលមកពីការធ្លាក់ ចុះខាងសេដ្ឋកិច្ច និង ពុះពារការលំបាក និង បញ្ហាប្រឈម បានរក្សានិន្នាការអភិវឌ្ឍន៍ ដែលសេដ្ឋកិច្ចដំណើរការដោយនឹងនរ រចនាសម្ព័ន្ធសេដ្ឋកិច្ច មានភាពកាន់តែល្អប្រសើរ ហើយជីវភាព រស់នៅរបស់ប្រជាជនបន្តត្រូវកែលម្អ ដូច្នេះ សេដ្ឋកិច្ចចិននៅតែបោះជំហាន ទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល ៕