ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៩ ដែលបើកធ្វើនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយនិងកិច្ចប្រជុំកំពូលយុវជន G20 (Y20) និងអគ្គលេខាធិការដ្ឋាននៃទីស្តីការប្រធានាធិបតីប្រេស៊ីលបានដាក់ឱ្យដំណើរការប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស “សកលខាងត្បូង” នៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ នៅថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ បានចេញផ្សាយគំនិតផ្តួចផ្តើមស្តីពី “ប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេស “សកលខាងត្បូង” រួមគ្នាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ”ដែលទទួលបានការគាំទ្រ និងការចូលរួមពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន២១៥ មកពីប្រទេសចំនួន៧៤ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចូលរួមពិធីដាក់ឱ្យដំណើរការ និងថ្លែងសុន្ទរកថា។ ឥស្សរជននយោបាយសំខាន់ៗជាច្រើនរូប និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើន បានផ្ញើលិខិតអបអរសាទរ និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសជិត ២រយរូប រួមមានតំណាងមកពីមជ្ឈដ្ឋាននយោបាយ ប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌និងកីឡា ធនាគារគំនិតនិងស្ថាប័នសិក្សាស្រាវជ្រាវ ព្រទាំងមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មមកពីប្រទេសប្រេស៊ីល អាហ្សង់ទីន ម៉ិកស៊ិក និងប្រទេសដទៃទៀតបានចូលរួមក្នុងសកម្មភាពនេះ៕