ព័ត៌មានអន្តរជាតិ

លោក Putin ត្រៀមនឹងបំពេញ​ ទស្សនកិច្ច ទៅកាន់​ប្រទេសឥណ្ឌា​​ ក្នុងពេលឆាប់ៗនេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារ ព័ត៌មានឥណ្ឌា ក្នុងអំឡុងកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធឺណេត កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌា នាពេលដ៏ខ្លីខាងមុខនេះ។

យ៉ាងណាក្តីប្រភពដដែល បានសរសេរថា ខណៈដែលពេលវេលា ពិតប្រាកដមិនទាន់ ត្រូវបានបញ្ចប់នៅឡើយ ការធ្វើដំណើរ នាពេលខាងមុខ របស់លោកPutin ទៅកាន់ប្រទេសឥណ្ឌា នឹងក្លាយជាលើកដំបូង របស់គាត់ចាប់តាំង ពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ។
ប្រធានាធិបតីរុស្ស៊ី បានទៅទស្សនកិច្ចចុងក្រោយ នៅប្រទេសអាស៊ី ខាងត្បូងក្នុងខែធ្នូ ឆ្នាំ២០២១មកម្ល៉េះ នៅពេលដែលគាត់បាន ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំឥណ្ឌា-រុស្ស៊ី ហើយក៏មាន កិច្ចប្រជុំកំពូលនៅទីក្រុង New Delhi ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modiផងដែរ។

ថ្លែងទៅកាន់អ្នកកែ សម្រួលជាន់ខ្ពស់ មកពីប្រព័ន្ធផ្សព្វផ្សាយធំៗ របស់ឥណ្ឌាតាមរយៈតំណ ភ្ជាប់វីដេអូ លោក Peskov បាននិយាយថាដំណើរ ទស្សនកិច្ចទៅវិញទៅមក របស់ប្រធានាធិបតី រុស្ស៊ីបានបង្ហាញ ពីទំនាក់ទំនងជិតស្និទ្ធ រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដោយកត់សម្គាល់ពីកម្រិតខ្ពស់ នៃការរំពឹងទុកជុំវិញការធ្វើដំណើរនេះ។

គួរឲ្យដឹងដែរថាអ្នក​នាំពាក្យ​ប្រធានាធិបតី​ បាន​ពោលបែបនេះថា​៖​ខ្ញុំ​សង្ឃឹម​ថា​ក្នុង​ពេល​ឆាប់ៗ​នេះ យើង​នឹង​ពិនិត្យ​កាលបរិច្ឆេទ​ច្បាស់លាស់​ នៃ​ដំណើរ​ទស្សនកិច្ច​របស់​គាត់ ​។ អ្នកដឹងថាមេដឹកនាំរបស់យើងកំពុងផ្លាស់ប្តូរដំណើរទស្សនកិច្ច ដូច្នេះជាការពិតណាស់ បន្ទាប់ពីដំណើរ ទស្សនកិច្ច ពីររបស់នាយករដ្ឋមន្ត្រី Modi ទៅកាន់ប្រទេសរុស្ស៊ី ឥឡូវនេះយើង មានដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតី ទៅកាន់ប្រទេសឥណ្ឌា ដូច្នេះយើងទន្ទឹងរង់ចាំវាទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top