បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTភាគច្រើន នៃប្រជាជនអ៊ុយក្រែន ឥឡូវនេះមានបំណង ក្នុងការធ្វើឲ្យមានការបញ្ចប់យ៉ាងឆាប់រហ័ស ចំពោះជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី តាមរយៈការចរចាសន្តិភាព នេះបើយោងតាមការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយ Gallup ។
នៅក្នុងរបាយការណ៍ចុងក្រោយ របស់ខ្លួនកាលពីថ្ងៃអង្គារ អ្នករៀបចំធ្វើការស្ទង់មតិអាមេរិកនេះ បានរាយការណ៍ប្រមាណជាថា៥២ភាគរយ នៃអ្នកឆ្លើយសំណួរជឿថា ទីក្រុងគៀវគួរតែបន្តការចរចាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដែល នេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំង ពី២៧ភាគរយក្នុងឆ្នាំ២០២៣និងត្រឹមតែ២២ភាគរយក្នុងឆ្នាំ២០២២។
ទិន្នន័យរបស់ Gallup ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងមនោសញ្ចេតនា សាធារណៈ ខណៈដែលការប្រយុទ្ធគ្នាដ៏យូរបាន ធ្វើឱ្យប៉ះពាល់ដល់សង្គមអ៊ុយក្រែន កាន់តែអាក្រក់ៗទៅ។
របាយការណ៍នេះក៏បានកត់សម្គាល់ដែរថា ៖ ការកើនឡើងនៃចំនួនប្រជាជនអ៊ុយក្រែន ដែលតស៊ូមតិសម្រាប់ដំណោះស្រាយការទូត បង្ហាញពីភាពអស់កម្លាំងជាមួយនឹងជម្លោះ ដោយបន្ថែមថាការព្រួយបារម្ភក្នុងស្រុកកំពុង មានឥទ្ធិពលលើមតិយោបល់កាន់តែខ្លាំងឡើង។
គួរឲ្យដឹងដែរថាការគាំទ្រ សម្រាប់ការបន្ត សកម្មភាពយោធា រហូតដល់ការសម្រេចបានជ័យជម្នះ នោះគឺមានការរំពឹងទុកបានធ្លាក់ចុះ ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ពួកគេប្រមាណ ជា៧៣ភាគរយ នៃប្រជាជនអ៊ុយក្រែនបានគាំទ្រ ការបន្តអរិភាពហើយនៅឆ្នាំ២០២៣ ចំនួននោះបានធ្លាក់ចុះដល់ ៦៣ភាគរយហើយវា បានធ្លាក់ចុះបន្ថែមទៀត មក៣៨ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៤នេះ៕
ប្រែសម្រួល៖ស៊ុនលី