ព័ត៌មានអន្តរជាតិ

Bitcoin កើនឡើងតម្លៃដល់ ទៅអត្រាកំណត់ហេតុថ្មី ៩៤,០០០ដុល្លារ ក្នុងមួយកាក់

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាតម្លៃនៃកាក់ Bitcoin បានបន្តកើនឡើង ដោយបំបែកកម្រិតកំណត់ត្រា សាជាថ្មីពោលគឺប្រមាណជា ៩៤,០០០ដុល្លារ ជាលើកដំបូងកាលពីថ្ងៃពុធ។

អ្នកវិភាគបាននិយាយថា ការជំរុញចុងក្រោយបំផុតត្រូវបាន ជំរុញដោយរបាយការណ៍ដែលថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump កំពុងពិភាក្សាដើម្បីទទួលបានវេទិកាគ្រីប ដែលហៅឈ្មោះថា Bakkt ។

រូបិយប័ណ្ណគ្រីបតូកំពុងជួញដូរនៅប្រហែល ៩៤,៤៧២ដុល្លារ ក្នុងមួយកាក់ កើនឡើងជាង៣ភាគរយគិតត្រឹមម៉ោង ១៤និង៣០នាទីម៉ោងសកល ហើយតម្លៃនេះ​បាន​កើន​ឡើង​ជាង​ពីរ​ដង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ។

គួរឲ្យដឹងដែរថាភាគហ៊ុនដែលទាក់ទង នឹងគ្រីបតូផ្សេងទៀតដូចជាត Coinbase Global, MicroStrategy និង Robinhood Markets គឺខ្ពស់ជាងនៅក្នុងការ ជួញដូរមុនទីផ្សារដុចគ្នាផងដែរ។

ក្នុងតម្លៃសរុបដល់ទៅ១,៨ ទ្រីលានដុល្លារពេលនេះកាក់ Bitcoin ឥឡូវនេះគឺជាទ្រព្យសកម្មហិរញ្ញវត្ថុធំបំផុតទី៧ ដោយមូលធនប័ត្រទីផ្សារ វ៉ាដាច់ក្រុមហ៊ុនថាមពលយក្ស Saudi Aramco និងខិតទៅជិតក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon និង Google ៕

ប្រែសម្រួល៖ ស៊ុន លី

To Top