ព័ត៌មានអន្តរជាតិ

ស្រីលង្កា អនុម័តលើការនាំចូលអង្ករចំនួន ៧០ពាន់តោន ដើម្បីដោះស្រាយវិបត្តិខ្វះខាតស្បៀង

Xinhua

កូឡុំបូ៖ រដ្ឋមន្ត្រីមួយរូបបានលើកឡើងកាលពីថ្ងៃពុធថា ខុទ្ទកាល័យរបស់ប្រទេសស្រីលង្កា បានអនុម័តសំណើនាំចូលអង្ករចំនួន ៧០.០០០តោន ដែលជាដំណោះស្រាយរយៈពេលខ្លី ដើម្បីដោះស្រាយការខ្វះខាតអង្ករនាពេលបច្ចុប្បន្ននេះ ។

លោក Wasantha Samarasinghe រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្ម សន្តិសុខស្បៀង និងអភិវឌ្ឍន៍សហករណ៍បានប្រាប់ដល់សារព័ត៌មានថា អង្ករនឹងត្រូវនាំចូលតាមរយៈ ក្រុមហ៊ុនពាណិជ្ជកម្មរបស់រដ្ឋចំនួន២ គឺក្រុមហ៊ុន Lanka Sathosa និងក្រុមហ៊ុន Sri Lanka State Trading (General) Corporation ។

ប្រទេសស្រីលង្កា បានមើលឃើញពីការខ្វះខាតអង្ករ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។

រដ្ឋមន្ត្រីបានថ្លែងថា អង្ករ គឺជាអាហារសំខាន់របស់ប្រទេសស្រីលង្កា ហើយប្រជាជនរបស់ខ្លួនប្រើប្រាស់អង្ករប្រហែល ២០០.០០០តោនក្នុង១ខែ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top