ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែនថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប មកលើអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីបានឈ្លានពាន នៅដើមឆ្នាំ២០២២

RT News

បរទេស៖ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីបានបាញ់ មីស៊ីលផ្លោងអន្តរទ្វីបនៅអ៊ុយក្រែន ហើយប្រសិនបើមានការបញ្ជាក់ថាជាការពិតមែន នោះវានឹងក្លាយជាការប្រើប្រាស់អាវុធបែបនេះ ជាលើកដំបូងចាប់តាំងពីរុស្ស៊ី បានឈ្លានពាននៅដើមឆ្នាំ ២០២២។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ចេញពីតំបន់ Astrakhan របស់រុស្ស៊ី ហើយជាផ្នែកមួយនៃ ការវាយប្រហារកាន់តែទូលំទូលាយ ដែលរួមមានមីស៊ីលល្បឿនលឿនជាងសំឡេង និងកាំជ្រួច Cruise ចំនួនប្រាំពីរគ្រាប់។

យ៉ាងណាក៏ដោយ រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ លើ​សេចក្តីថ្លែងការណ៍​របស់​អ៊ុយក្រែន​នោះទេ។

ការដាក់ពង្រាយមីស៊ីល ICBM រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស បានបញ្ជាក់ទៅអ៊ុយក្រែន ដើម្បីប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងការវាយប្រហារលើគោលដៅ ដែលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។

មន្ត្រីអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីការខូចខាត ដល់ទីតាំងឧស្សាហកម្មក្នុងតំបន់ Dnipropetrovsk ដែលជាលទ្ធផលនៃ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top