បរទេស៖ យោងតាមការទីក្រុងមូស្គូ បានជាប់ចំណាត់ថ្នាក់ទី៥ នៅក្នុងចំណាត់ថ្នាក់ចុងក្រោយបំផុតនៃ ទីក្រុងដែលជាទីតាំងរស់នៅរបស់អ្នកមានជាងគេបំផុត នៅលើពិភពលោកនេះបើយោងតាម ជំរឿនមហាសេដ្ឋីឆ្នាំ២០២៤ដោយ Altrata ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ។
ទិន្នន័យដែលត្រូវបានតាមដាន ដោយទីប្រឹក្សាអង់គ្លេសបង្ហាញថា កាលពីឆ្នាំមុនមានប្រមាណជា ២៨ភាគរយ នៃមហាសេដ្ឋី ៣,៣២៣ របស់ពិភពលោករស់នៅក្នុងទីក្រុងចំនួន១៥។
ក្នុងនោះទីក្រុងញូវយ៉កគឺជា ទីតាំងរស់នៅរបស់មហាសេដ្ឋីចំនួន១៤៤ ដែលឈរនៅលំដាប់កំពូលក្នុងបញ្ជី ហើយវាត្រូវបានតាមពីក្រោយដោយទីក្រុងហុងកុង សាន់ហ្វ្រាន់ស៊ីស្កូ និងទីក្រុងឡុងដ៍ ដែលមានមហាសេដ្ឋីចំនួន ១០៧,៨៧ និង ៧៨នាក់រៀងគ្នាខណៈដែលទីក្រុងមូស្គូ បានប្រមូលផ្តុំកំពូលមហាសេដ្ឋីពាន់លានចំនួន ៧៧នាក់។
យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២៣ ទាំងចំនួនមហាសេដ្ឋី និងទ្រព្យសម្បត្តិរួមរបស់ពួកគេ បានត្រលប់មករកកំណើនវិញ បន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំ២០២២ និងឈានដល់កម្រិតកំណត់ត្រាហើយ ចំនួនមនុស្សដែលមានទ្រព្យសម្បត្តិ យ៉ាងហោចណាស់មួយពាន់លានដុល្លារ បានកើនឡើង៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២៣។
របាយការណ៍ដដែលក៏បានគូសបញ្ជាក់ដែរថា ប្រទេសចំនួន ១៥ ជាផ្ទះរបស់មហាសេដ្ឋីជាង ៣ភាគ៤នៃចំនួនប្រជាជនសរុបទូទាំងពិភពលោកហើយក្នងនោះសហរដ្ឋអាមេរិក នៅតែជានាំមុខគេលើពិភពលោកនូវ ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសបានកើនឡើង ៩,៩ភាគរយ ធៀបនឹងឆ្នាំមុន ដែលមានចំនួនសរុប១,០៥០ នាក់៕
ប្រែសម្រួល៖ ស៊ុន លី