ព័ត៌មានអន្តរជាតិ

ចិន រកឃើញទីតាំងរ៉ែមាសដ៏ធំមួយប្រមាណជា ១,០០០តោន មានតម្លៃប្រហែល ៨៣ពាន់លានដុល្លារ

RT News

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា ទីតាំងកំណប់រ៉ែមាសដ៏ធំមួយ ដែលមានទំហំប្រមាណជា១,០០០ តោនត្រូវបានរកឃើញ នៅភាគខាងត្បូងប្រទេសចិន។

យោងតាមរបាយការណ៍ដដែល អ្នកជំនាញបានរកឃើញ ខ្សែបណ្តាញរ៉ែមាសជាង ៤០នៅក្នុងជម្រៅ ២,០០០ម៉ែត្រ នៅក្រោមទីតាំងរ៉ែមាស Wangu ក្នុងតំបន់ Pingjiang ។

ប្រភពដដែលបានរាយការណ៍ទៀតថា នៅក្នុងជម្រៅ ៣,០០០ ម៉ែត្រ ទីតាំងនេះត្រូវបានគេប៉ាន់ស្មានថា មានមាសជាង១,០០០តោន ដែលមានតម្លៃសរុបប្រហែលជា ៨៣ពាន់លានដុល្លារ។

អ្នកជំនាញផ្នែករុករករ៉ែនៅការិយាល័យ លោក Chen Rulin បានប្រាប់កន្លែងលក់ថា៖ ស្នូលថ្មខួងជាច្រើនបានបង្ហាញពីមាស ដែលអាចមើលឃើញយ៉ាងច្បាស់ នឹងភ្នែកហើយលោក​បាន​កត់​សម្គាល់​ថា រ៉ែ​មួយ​តោន​ក្នុង​រយៈ​ជម្រៅ ២០០០ ម៉ែត្រ មាន​មាស​រហូត​ដល់ ១៣៨ ក្រាម។

របាយការណ៍ក៏បានលើកឡើងអំពី អនុប្រធានការិយាល័យលោក Liu Yongjun ដោយនិយាយថា អ្នកជំនាញបានប្រើប្រាស់ បច្ចេកវិទ្យារុករករ៉ែទំនើប រួមទាំងការធ្វើគំរូភូមិសាស្ត្រ 3D ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top