បរទេស៖ ការវាយប្រហារមីស៊ីល Storm Shadow ដោយអ៊ុយក្រែនកាលពីសប្តាហ៍មុន បានសម្លាប់ទាហានកូរ៉េខាងជើងរាប់រយនាក់ និងឧត្តមសេនីយ៍រុស្ស៊ីម្នាក់។
យោងតាមសារព័ត៌មាន The Mirror ចេញផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ និងមន្ត្រីរបស់ប្រធានាធិបតី ពូទីន ១៨ នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ ហើយ ១៨ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានរងរបួស។ មុននេះ មានសេចក្តីរាយការណ៍ថា ឧត្តមសេនីយ៍ម្នាក់របស់កូរ៉េខាងជើង បានរងរបួស ខណៈដែលលោកបានបញ្ជាកងទ័ពគាំទ្រ ការឈ្លានពានរបស់លោក វ្ល៉ាឌីមៀ ពូទីន។ ចំនួនអ្នកស្លាប់ទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃទី២០ ខែវិច្ឆិកាដោយអ៊ុយក្រែន – ជាលើកដំបូងដែលប្រើមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេសដែលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។
វាត្រូវបានគេដឹងថា មីស៊ីលដែលកំណត់គោលដៅ បានវាយប្រហារប៉ុស្តិ៍បញ្ជាការ និងកន្លែងយោធារបស់លោក ពូទីន ហើយការវាយប្រហារនោះត្រូវបានគេរាយការណ៍ថា បានសម្លាប់លោកឧត្តមសេនីយ៍ឯក Valery Solodchuk ។ អាជ្ញាធររុស្ស៊ីមិនបានបញ្ជាក់ពីការខាតបង់ ដែលនឹងសោកស្ដាយដល់ទាំងរុស្ស៊ី និងកូរ៉េខាងជើង នោះទេ ហើយប្រសិនបើមានការបញ្ជាក់ថាជាការពិតមែន ចំណែករបាយការណ៍ស្តីអំពីការស្លាប់នេះ នៅមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។
មីស៊ីល Storm Shadows ត្រូវបានគេកំណត់គោលដៅនៅថ្ងៃទី ២០ ខែវិច្ឆិកា នៅកន្លែងយោធាក្រោមដីក្នុងតំបន់ Maryino នៅលើរដ្ឋ Tsarist ក្នុងតំបន់ Kursk។ វីដេអូថ្មីបង្ហាញពីមីស៊ីល Storm Shadow ដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ ខណៈដែលមីស៊ីលហោះឆ្ពោះទៅរក គោលដៅរបស់ខ្លួន។ ប្រសិនបើជាការពិត ការខាតបង់អាចពន្យល់ពីប្រតិកម្ម ដ៏ខឹងសម្បាររបស់លោក វ្ល៉ាឌីមៀ ពូទីន ដោយការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ Oreshnik ថ្មីនៅ Dnipro ហើយសាធារណៈជនរបស់គាត់អួតថា លោកមានអាវុធទំនើបថ្មីដែលមិនអាច បញ្ឈប់បានដោយលោកខាងលិច។
ទីក្រុងមូស្គូក៏បានគំរាមថា ការប្រើប្រាស់ដោយអ៊ុយក្រែន នៃមីស៊ីលដែលផ្គត់ផ្គង់ដោយអង្គការណាតូមានន័យថា លោកពូទីនអាចវាយបកដោយស្របច្បាប់ ជាមួយនឹងមីស៊ីលនុយក្លេអ៊ែរ។ មន្ត្រីរុស្ស៊ីដែលត្រូវបានគេរាយការណ៍ថា ត្រូវបានគេសម្លាប់គឺមកពីស្រុកយោធាភាគខាងត្បូង និងខាងកើតរបស់លោក ពូទីន។ Global Defence Corp ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា ទាហានកូរ៉េខាងជើង ៥០០ នាក់ត្រូវបានសម្លាប់ជាមួយនឹងមន្ត្រីរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា