ព័ត៌មានអន្តរជាតិ

អាមេរិក នឹង​ដាក់​ពង្រាយ​អង្គភាពកាំជ្រួច​មីស៊ីល ​ទៅ​កាន់​កោះ​មួយនៅជប៉ុន ក្នុង​គ្រា​អាសន្ន​របស់​តៃវ៉ាន់

Kyodo

វ៉ាស៊ីនតោន៖ យោធាអាមេរិកនឹងបង្កើតមូលដ្ឋាន បណ្ដោះអាសន្ននៅតាមខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេសជប៉ុន និងហ្វីលីពីន ដើម្បីដាក់ពង្រាយអង្គភាពកាំជ្រួចមីស៊ីល នៅក្នុងព្រឹត្តិការណ៍នៃឧប្បត្តិហេតុតៃវ៉ាន់ នេះបើតាមប្រភពដែលស្គាល់ ពីទំនាក់ទំនងជប៉ុន-អាមេរិក។

ការដាក់ពង្រាយអង្គភាពកាំជ្រួចមីស៊ីលនេះ នឹងត្រូវដាក់បញ្ចូលក្នុងផែនការ ប្រតិបត្តិការរួមគ្នាលើកដំបូង សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់នឹងភាពអាសន្នពាក់ព័ន្ធនឹងតៃវ៉ាន់ និងចិន ដែលចាត់ទុកកោះដែលគ្រប់គ្រង ដោយខ្លួនឯងថាជាកម្មសិទ្ធិរបស់ខ្លួន ដែលនឹងត្រូវបង្កើតនៅខែធ្នូ។

យោងតាមប្រភពបានឱ្យដឹងថា កងវរសេនាធំទាហានម៉ារីនអាមេរិក ដែលមានប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ បាញ់បង្ហោះច្រើនដង នឹងត្រូវដាក់ពង្រាយតាមខ្សែសង្វាក់កោះ ដែលលាតសន្ធឹងពីខេត្ត Kagoshima និង Okinawa របស់ជប៉ុន ឆ្ពោះទៅកាន់កោះតៃវ៉ាន់។

ចាប់ពីដំណាក់កាលដំបូង នៅពេលដែលការប្រឈមមុខដាក់គ្នា របស់តៃវ៉ាន់កាន់តែជិតមកដល់ មូលដ្ឋានបណ្ដោះអាសន្ននឹងត្រូវបាន បង្កើតឡើងនៅលើកោះដែលមាន មនុស្សរស់នៅនៃខ្សែសង្វាក់កោះនេះ ដោយផ្អែកលើគោលការណ៍ ណែនាំយោធារបស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ជូនកងម៉ារីនក្នុងទម្រង់តូចៗ ទៅកាន់ទីតាំងជាច្រើន។

កងកម្លាំងស្វ័យការពារជប៉ុន ត្រូវបានគេរំពឹងថា នឹងចូលរួមជាចម្បងក្នុងការគាំទ្រ ផ្នែកដឹកជញ្ជូនសម្រាប់អង្គភាពសមុទ្រ រួមទាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងគ្រាប់រំសេវ។

កងទ័ពអាមេរិកនឹងដាក់ពង្រាយ អង្គភាពបាញ់ចម្ងាយឆ្ងាយរបស់ Multi-Domain Task Force នៅក្នុងប្រទេសហ្វីលីពីន ដោយ MDTF ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដំណើរការ​ក្នុង​បរិយាកាស​ពហុដែន​ រួម​ទាំង​ដែនអាកាស ដី ទឹក លំហ អ៊ីនធឺណិត និង​ព័ត៌មាន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top