ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងនាំចេញគ្រាប់ធញ្ញជាតិ ពី៥៥ទៅ៦០លានតោន នារដូវកាលប្រមូល ផលកសិកម្ម

China Daily

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី បានរាយការណ៍ ឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេស   រុស្ស៊ី ត្រូវបានគេរំពឹងថា នឹងនាំចេញគ្រាប់ធញ្ញជាតិ ពី៥៥ទៅ៦០លានតោន ក្នុងរដូវកាលកសិកម្មនេះ ពោលគឺថយចុះពី៧២លានតោនកាលពីរដូវកាលមុន ។

ឧបនាយករដ្ឋមន្ត្រី Dmitry Patrushev បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា “ការប្រមូលផលគ្រាប់ធញ្ញជាតិ សរុបនឹងកើនឡើងដល់១៣០លានតោន រួមទាំងស្រូវសាលីចំនួន ៨៣លានតោន ។ បរិមាណនេះនឹងអនុញ្ញាតឱ្យរុស្ស៊ី អាចនាំចេញគ្រាប់ធញ្ញជាតិពី៥៥ទៅ៦០លានតោន នៅរដូវកាលនេះ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥”  ។

លោក Patrushev បានលើកឡើងទៀតថា កសិកររុស្ស៊ី ប្រឈមមុខនឹងលក្ខខណ្ឌអាកាសធាតុដ៏លំបាកនៅក្នុងឆ្នាំនេះ បូករួមទាំងការខូចខាតនានិទាឃរដូវនៅក្នុងតំបន់មួយចំនួន គ្រោះរាំងស្ងួតនៅរដូវក្តៅ និងភ្លៀងធ្លាក់ចុះខ្លាំងក្នុងរដូវប្រមូលផល ។

លោក Patrushev បានថ្លែងទៀតថា “អរគុណចំពោះសមត្ថភាពបច្ចេកវិទ្យាទំនើប នៃវិស័យកសិកម្មរបស់យើង យើងរំពឹងថា នឹងសម្រេចបាននូវការប្រមូលផលសមរម្យ ។ នេះនឹងបំពេញតម្រូវការទីផ្សារក្នុងស្រុក យ៉ាងពេញលេញ និងរក្សាបាននូវសក្តានុពលនាំចេញខ្ពស់ របស់យើងសម្រាប់ទាំងវត្ថុធាតុដើម និងផលិតផលកែច្នៃ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top