ព័ត៌មានអន្តរជាតិ

វត្ត​ក្នុង​ប្រទេស​ថៃ​ ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ​បន្ទាប់​ពី​អាជ្ញាធរ​ បាន​រក​ឃើញ​សាកសព​ជាង៥០

AFP

បរទេស ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអាទិត្យថា វត្តពុទ្ធសាសនាមួយក្នុងប្រទេសថៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីអាជ្ញាធរ បានរកឃើញ សាកសពជាង ៤០សាកសព នៅលើទីតាំងដែលត្រូវបានគេអះអាងថា បានប្រើសម្រាប់ការអនុវត្តសមាធិ ។

យោងតាមសារព័ត៌មាន CBS News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មាន AFP ថា សាកសពមនុស្សចំនួន ៤១ នាក់ត្រូវបានរកឃើញនៅវត្ត Pa Nakhon Chaibovorn ក្នុងខេត្ត Phichit របស់ប្រទេសថៃកាលពីថ្ងៃសៅរ៍។

លោក​បាន​បន្ត​ថា​ «​សាកសព​ត្រូវ​បាន​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​មរណភាព ​និង​ការ​បរិច្ចាគ​សាកសព ​។ លោក​បន្ថែមថា រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ទេ។ លោក​ថា ប៉ូលិស​កំពុង​ទាក់ទង​ទៅ​សាច់​ញាតិ ​នៃ​អ្នក​ស្លាប់​ដើម្បី​បញ្ជាក់​ថា សាកសព​ត្រូវ​បាន​បរិច្ចាគ​ដោយ​ឆន្ទៈ ។

មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​៖ «​យើង​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ប្រាកដ​ថា​ គ្មាន​សាកសព​ណា​មួយ​ត្រូវ​បាន​គេ​លួច​នោះ​ទេ​។

ការស្រាវជ្រាវនេះបានធ្វើ ឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលីសបានរកឃើញ សាកសពចំនួន ១២ នៅវត្តមួយផ្សេងទៀតក្នុងខេត្ត Kamphaeng Phet ដែលនៅជិតខាងកាលពីថ្ងៃពុធ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ។

ព្រះចៅអធិការខេត្ត Phichit ព្រះចៅអធិការ Saifon Phandito បានមានសង្ឃដីការប្រាប់ទូរទស្សន៍ Thai PBS របស់ថៃថា ការប្រើប្រាស់សាកសព គឺជាផ្នែកមួយនៃ “បច្ចេកទេសសមាធិ” ដែលព្រះអង្គបានបង្កើត៕
ប្រែសម្រួលៈ ណៃ តុលា

To Top