យេរ៉ូសាឡឹម៖ កងកម្លាំង ការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ កងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារ ផ្អែកលើការស៊ើបការណ៍លើ “ផ្លូវរត់ពន្ធ” របស់ស៊ីរី តាមបណ្តោយ ព្រំដែនស៊ីរី-លីបង់ ដែលអាវុធទាំងនោះត្រូវបានគេជឿថា បញ្ជូនទៅកាន់ក្រុមប្រដាប់ អាវុធហេសបូឡា។
ប្រភពពីកងកម្លាំង ការពារអ៊ីស្រាអែល IDF បានកត់សម្គាល់ថា ផ្លូវទាំងនេះត្រូវបានប្រើប្រាស់ សម្រាប់ការរត់ពន្ធ អាវុធទៅកាន់ ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា “នេះគឺជាជំហានមួយផ្សេងទៀត នៅក្នុងកិច្ចខិតខំប្រឹង ប្រែងបន្តរបស់ IDF ក្នុងការធ្វើឱ្យខូចសមត្ថភាព របស់អង្គភាព ៤៤០០ របស់ហេសបូឡា ដែលទទួលខុសត្រូវ ចំពោះការរត់ពន្ធអាវុធ ដែលប្រើក្នុងការវាយ ប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងកងកម្លាំង IDF” ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃច័ន្ទ កងកម្លាំងការពារអ៊ីស្រាអែល IDF បានឲ្យដឹងថា ខ្លួនបានវាយប្រហារ មជ្ឈមណ្ឌលបញ្ជាការ យោធា នៃក្រុមប្រឹក្សា ប្រតិបត្តិរបស់ក្រុមហេសបូឡា នៅជាយក្រុង Dahieh ភាគខាងត្បូងនៃទីក្រុងបេរ៉ូត៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
