អ.ស.ប៖ យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (UN) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា គិតជាមធ្យមស្ត្រី និងក្មេងស្រីចំនួន១៤០នាក់ ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ នៅក្នុងឆ្នាំ២០២៣ ដោយសារដៃគូរបស់ពួកគេ ឬសមាជិកគ្រួសាររបស់ពួកគេ ។
របាយការណ៍ដែលចេញផ្សាយដោយ អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការស្ត្រី និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ថា (UNODC) បង្ហាញឱ្យដឹងថា ការធ្វើអត្តឃាត ដែលជាទម្រង់អំពើហិង្សាបំផុតលើស្ត្រី និងកុមារី នៅតែរីករាលដាលពាសពេញពិភពលោក ហើយ “នៅផ្ទះគឺជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី និង ក្មេងស្រី” ។
ស្ត្រី និងកុមារីប្រហែល ៨៥.០០០នាក់ ត្រូវបានសម្លាប់ដោយចេតនា នៅទូទាំងពិភពលោកកាលពីឆ្នាំមុន ។ ទិន្នន័យថ្មីមួយបានបង្ហាញឲ្យដឹងថា ៦០ភាគរយ នៃការស្លាប់ទាំងនេះ ឬស្មើនឹង៥១.០០០នាក់ ត្រូវបានប្រព្រឹត្តដោយដៃគូជិតស្និទ្ធ ឬសមាជិកគ្រួសារ ។
ទ្វីបអាហ្រ្វិកបានកត់ត្រាអត្រាខ្ពស់បំផុត នៃដៃគូជិតស្និទ្ធស្នាល និងការធ្វើអត្តឃាតដែលទាក់ទងនឹងគ្រួសារ ដោយមានស្ត្រីប្រមាណ ២១.៧០០នាក់នាក់ត្រូវបានសម្លាប់ បន្ទាប់មកគឺសហរដ្ឋអាមេរិក និងនៅអូសេអានី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា