ព័ត៌មានអន្តរជាតិ

អង់គ្លេស បញ្ជូនមីស៊ីលរយៈចម្ងាយ ឆ្ងាយបន្ថែមទៀត ទៅឱ្យអ៊ុយក្រែន

RT News

បរទេស៖ ថ្មីៗនេះ ចក្រភពអង់គ្លេសបានផ្តល់មីស៊ីល Storm Shadow រយៈចម្ងាយឆ្ងាយបន្ថែមដល់អ៊ុយក្រែន ខណៈដែលការផ្គត់ផ្គង់របស់ទីក្រុងគៀវ កំពុងមានកម្រិតទាប ។ នេះបើយោងតាមប្រភពព័ត៌មាន បានប្រាប់សារព័ត៌មាន Bloomberg ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានបាននិយាយ នៅក្នុងអត្ថបទមួយកាលពីថ្ងៃច័ន្ទថា ការចែកចាយដែលមិនត្រូវបាន ប្រកាសជាសាធារណៈត្រូវបានបញ្ចប់ មុនពេលចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង បានផ្តល់ការអនុញ្ញាតឱ្យទីក្រុងគៀវបាញ់ មីស៊ីលចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។

អ្នកដែលដឹងអំពីបញ្ហានេះបាននិយាយថា គ្រាប់ដែលផលិតដោយចក្រភពអង់គ្លេស បានមកដល់ប្រទេសអ៊ុយក្រែន កាលពីប៉ុន្មានសប្តាហ៍មុន។ Bloomberg បានបន្ថែមថា ប្រភពបានបដិសេធមិនបង្ហាញពី កាលបរិច្ឆេទនៃការដឹកជញ្ជូន ឬចំនួនមីស៊ីលដែលត្រូវបានផ្គត់ផ្គង់ ដោយលើកឡើងពីតម្រូវការ សន្តិសុខប្រតិបត្តិការ។

ទីភ្នាក់ងារនេះបានស្វែងរកការបំភ្លឺពី ក្រសួងការពារជាតិអង់គ្លេសផងដែរ ប៉ុន្តែត្រូវបានគេជូនដំណឹងថា “យើងមិនធ្វើអត្ថាធិប្បាយលើ ព័ត៌មានលម្អិតនៃប្រតិបត្តិការទេ ព្រោះវានឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសរុស្ស៊ីតែប៉ុណ្ណោះ” ។ ក្រសួងបាននិយាយថា ការគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះប្រទេសអ៊ុយក្រែននៅតែជា «ការទប់ស្កាត់»។

ទីក្រុងឡុងដ៍បានផ្តល់ឱ្យទីក្រុងកៀវនូវចំនួនមីស៊ីល Storm Shadow ដែលមិនបានបញ្ជាក់ ចាប់តាំងពីការកើនឡើង នៃអរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ពេលវេលាចុងក្រោយដែលអាជ្ញាធរចក្រភពអង់គ្លេស បានបញ្ជាក់ថាការប្រគល់អាវុធគឺនៅក្នុងខែមេសា។

យោងតាមរបាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស យោធាអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadows ជាលើកដំបូងចូលទៅក្នុងទឹកដីរុស្ស៊ី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ កាលពីមួយសប្តាហ៍មុន ដោយផ្តោតលើតំបន់ Kursk ។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា បានបាញ់ទម្លាក់មីស៊ីលដែលផលិត នៅចក្រភពអង់គ្លេសចំនួនពីរនៅថ្ងៃនោះ ប៉ុន្តែមិនបានបញ្ជាក់ពីទីកន្លែងពិតប្រាកដនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top