បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្រុមទាំងប្រាំពីរ ឬហៅកាត់ថាG7កំពុងធ្វើការយ៉ាងសកម្មលើការបញ្ចប់ កញ្ចប់ប្រាក់កម្ចីរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ពីទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលបង្កកដោយលោកខាងលិច។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំ G7 នៅប្រទេសអ៊ីតាលី លោក Blinken បានសម្តែងការប្តេជ្ញាចិត្តរបស់ក្រុមក្នុងការធានាថាទីក្រុងគៀវ មានមូលនិធិ និងអាវុធគ្រប់គ្រាន់ដើម្បីបន្តការប្រយុទ្ធប្រកបដោយប្រសិទ្ធភាពនៅឆ្នាំ២០២៥ឬដើម្បីចូលរួមក្នុងការចរចាដ៏មានសក្តានុពលណាមួយជាមួយទីក្រុងមូស្គូ។
លោក Blinken បាននិយាយថានៅក្នុងការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន យើងកំពុងបញ្ចប់ការចេញទ្វារនូវទឹកប្រាក់ចំនួន៥០ពាន់លានដុល្លារដែលត្រូវបានធានាដោយឈរលើមូលដ្ឋាននៃទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីដែលត្រូវបានបង្កក។
រំលឹកឡើងវិញដែរថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបង្កកទ្រព្យសម្បត្តិប្រមាណ ៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ដោយកាលពីនៅខែមិថុនា សមាជិក G7 បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ៥០ ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ ដែលនឹងត្រូវសងវិញដោយប្រើប្រាក់របស់លុយនិងទ្រព្យសម្បត្តិរបស់ទីក្រុងមូស្គូ៕
ប្រែសម្រួល៖ស៊ុនលី