ប៉េកាំង៖ អ្នកនាំពាក្យចិនដីគោកបានឲ្យដឹងថ្ងៃពុធនេះថា ចំនួនកើនឡើងនៃប្រជាជនតៃវ៉ាន់ បានដឹងថាសហរដ្ឋអាមេរិក កំពុងបង្កគ្រោះថ្នាក់ ជំនួសឱ្យការការពារកោះនេះ។
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការស្ទង់មតិសាធារណៈ កាលពីពេលថ្មីៗនេះនៅតៃវ៉ាន់ទាក់ទងនឹងការទាមទាររបស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់ឱ្យបង់ប្រាក់ “ថ្លៃការពារ” ។
ការស្ទង់មតិបានបង្ហាញថា ៥១ ភាគរយនៃប្រជាជនតៃវ៉ាន់ដែលបានស្ទង់មតិមិនយល់ស្របនឹងការទាមទារ ហើយ ៥៧ ភាគរយនៃអ្នកឆ្លើយតបមិនជឿថាសហរដ្ឋអាមេរិក នឹងបញ្ជូនកងទ័ពទៅ “ការពារតៃវ៉ាន់” ។
លោក Chen បានលើកឡើងថា មនុស្សកាន់តែច្រើននៅក្នុងកោះតៃវ៉ាន់ បានទម្លាយព័ត៌មានដែលផលិតដោយអាជ្ញាធរនៃគណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) ដោយបន្ថែមថា ការពឹងផ្អែករបស់ DPP លើសហរដ្ឋអាមេរិកនឹងរុញកោះតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ៕
ប្រែសម្រួល ឈូក បូរ៉ា