ព័ត៌មានអន្តរជាតិ

លោក Putin ចាប់ផ្តើមដំណើរទសន្សកិច្ច ទៅកាន់សម្ព័ន្ធមិត្ត សំខាន់ៗរបស់ខ្លួន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើដំណើរទៅដល់ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំរុស្សីរូបនេះគ្រោង នឹងជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev និងចូលរួមក្នុងសម័យប្រជុំ នៃអង្គការសន្តិសុខ ក្នុងតំបន់ផងដែរ។

លោក Putin កំពុងដឹកនាំ គណៈប្រតិភូរដ្ឋមន្ត្រីសំខាន់ៗ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត ហើយក្នុងនោះ កិច្ចព្រមព្រៀង ទ្វេភាគីជាច្រើនត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថ លេខាដោយប្រធានាធិបតីរុស្ស៊ី និងសមភាគីកាហ្សាក់ ស្ថានលោក Tokaev បន្ទាប់ពីការចរចារ បស់ពួកគេកាលពីថ្ងៃពុធ។

ប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានគេមើល ឃើញថាគឺជាដៃគូក្នុងតំបន់ជិតស្និទ្ធ ខណៈដែលមេដឹកនាំជាតិ ទាំងពីរបានសង្កត់ធ្ងន់ នៅក្នុងអត្ថបទ ដែលពួកគេបានសរសេរ មុនដំណើរទស្សនកិច្ចនេះផងដែរ។

ចេញផ្សាយនៅលើកាសែត Kazakhstanskaya Pravda លោក Putin បានសាទរ ចំពោះការពិត ដែលថាទីក្រុងមូស្គូ និងទីក្រុង Astana គឺជា អ្នកគាំទ្រសកម្ម នៃសមាហរណកម្ម សេដ្ឋកិច្ចដ៏សំខាន់នៅតំបន់អឺរ៉ាស៊ី។

មិនត្រឹមតែប៉ុណ្ណោះ លោកបានកំណត់អត្តសញ្ញាណ ពាណិជ្ជកម្មទូទៅ ឧស្សាហកម្មប្រេង និងឧស្ម័ន ថាមពលនុយក្លេអ៊ែរ និងការបាញ់បង្ហោះ អវកាសជាកត្តាជំរុញ មួយចំនួន នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top