ព័ត៌មានអន្តរជាតិ

អាល្លឺម់ង់ ប្រកាសបដិសេធថា មិនបានបិទការិយាល័យ នៃសារព័ត៌មាន របស់ប្រទេសរុស្សីនោះទេ

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTប្រទេសអាល្លឺម៉ង់បានបដិសេធ ការអះអាងដែលធ្វើឡើង ដោយទូរទស្សន៍ សាធារណៈរបស់រុស្ស៊ី Channel 1 ដែលថាប្រទេសខ្លួន បានបញ្ជា ឱ្យបិទការិយាល័យ នៅទីក្រុងប៊ែរឡាំង ហើយស្នើថា ការចោទប្រកាន់នេះមិនពិត ។

លោកChristian Wagner តំណាងផ្លូវការរបស់ក្រសួងការបរទេស អាល្លឺម៉ង់បានប្រតិកម្ម ចំពោះការអះអាងនេះនៅក្នុង សន្និសីទសង្ខេបគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធដោយនិយាយថា ៖ សេចក្តីថ្លែងការណ៍ របស់រុស្ស៊ីមិនពិតទេ។ រដ្ឋាភិបាលមិនបានបិទ ការិយាល័យរបស់ប៉ុស្តិ៍នេះទេ ។ អ្នកកាសែតរុស្ស៊ីអាចផ្សាយដោយសេរី និងគ្មានការរារាំង ដូចពីមុនឡើយ នៅក្នុងប្រទេសអាល្លឺម៉ង់ ។

លោក Wagner បាននិយាយទៀតថា ទណ្ឌកម្ម របស់សហភាពអឺរ៉ុប ដែលត្រួតពិនិត្យការផ្សាយចេញ ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មួយចំនួននៅក្នុងប្លុកនេះ អនុវត្តចំពោះតែការបញ្ជូន ខ្លឹមសារប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​ថា នេះ​មិន​បាន​ហាម​ឃាត់​ អ្នក​កាសែត​របស់​ប្រទេស​នេះ ​មិន​ឱ្យ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ឡើយ។ លោក Wagner បាន​បន្ថែម​ថា​៖​បញ្ហា​នេះ​អាច​ទាក់ទង​ នឹង​បទប្បញ្ញត្តិ​ផ្លូវច្បាប់​ទាក់ទង ​នឹង​វត្តមាន​ជនបរទេស​ក្នុង​ប្រទេស​។

គួរឲ្យដឹងដែរថាភាពចម្រូង ចម្រាសបានចាប់ផ្តើម នៅពេលដែលប៉ុស្តិ៍លេខ 1ឬ Channel 1 ដែលជាទូរទស្សន៍សាធារណៈ ដ៏ធំមួយរបស់រុស្ស៊ីបានរាយការណ៍កាលពីព្រឹកថ្ងៃពុធថាការិយាល័យទីក្រុងប៊ែរឡាំងរបស់ខ្លួនត្រូវបានបញ្ជាឱ្យបិទទ្វារហើយថាអ្នកកាសែត Ivan Blagoy និង Dmitry Volkov នឹងត្រូវចាកចេញពីប្រទេសនៅពាក់កណ្តាលខែធ្នូ៕

ប្រែសម្រួល៖ស៊ុនលី

To Top