ព័ត៌មានអន្តរជាតិ

កាសែត Economist ៖ អ៊ុយក្រែន បានបាត់បង់ជិវិត ទាហានយ៉ាងហោចណាស់ ៥០០,០០០នាក់មកហើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទាហានអ៊ុយក្រែន រហូតដល់កន្លះលាននាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី ។

ការដក់ស្រង់ព័ត៌មានចេញ ពីការប៉ាន់ប្រមាណថ្មី ដែលផ្តល់ដោយកាសែត The Economist ដែលដកស្រង់របាយការណ៍ លេចធ្លាយ សេចក្តីថ្លែងការណ៍ផ្លូវការ និងប្រភពបើកចំហនានា ដែលប្រមូល បាននាពេលកន្លងមក។

ក្នុង​អត្ថបទ​មួយ​ ដែល​បាន​ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃ​អង្គារ សារព័ត៌មាន​បាន​កត់​សម្គាល់​ថា វា​ពិបាក​ក្នុង​ការ​គណនា​ការ​ខាត​បង់​ពិត​ប្រាកដ​របស់​ក្រុង​គៀវ ដោយសារ​មន្ត្រី​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ ក៏មានការស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្តល់​ការ​ប៉ាន់ស្មានទាំងនេះដែរ ។

លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky ធ្លាប់បានអះអាងកាលពីខែកុម្ភៈថា មានតែទាហាន ៣១,០០០នាក់ ប៉ុណ្ណោះ ដែលត្រូវបាន សម្លាប់ចាប់តាំងពីជម្លោះ ជាមួយរុស្ស៊ីបានកើនឡើងក្នុងឆ្នាំ២០២២។
មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតី បានបដិសេធមិនបង្ហាញថា តើមានមនុស្សប៉ុន្មាននាក់បានរងរបួសនោះទេ ដោយលើកហេតុផលថា វានឹងអនុញ្ញាតឱ្យទីក្រុងមូស្គូអាចដឹងបានថា នឹងមានកម្លាំងយោធាអ៊ុយក្រែន ប៉ុន្មាននាក់ទៀតនៅលើសមរភូមិ៕

ប្រែសម្រួល៖ស៊ុនលី

To Top