ព័ត៌មានអន្តរជាតិ

វីឡាតម្លៃជិត ១,៦លានដុល្លារ របស់ម្ចាស់បទ Gangnam Style ត្រូវអាជ្ញាធររឹបអូស

VN Express

បរទេស៖ PSY របស់ K-pop កូរ៉េខាងត្បូង ដែលគេស្គាល់ថា ជា “Gangnam Style” ថ្មីៗនេះមានវីឡាតម្លៃ ១,៥៧ លានដុល្លារ នៅ Hannam-dong ទីក្រុងសេអ៊ូល ត្រូវបានរឹបអូសជាបណ្តោះអាសន្ន ដោយសារតែការផាកពិន័យ មិនបានបង់ប្រាក់សម្រាប់ការសាង សង់ដោយគ្មានការអនុញ្ញាត។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា វីឡានេះត្រូវ បានរឹបអូសដោយ អាជ្ញាធរមូលដ្ឋាន ក្នុងខែឧសភា បន្ទាប់ពី PSY ខកខានក្នុងការបង់ប្រាក់ពិន័យ សម្រាប់ការកែប្រែ រចនាសម្ព័ន្ធ ឬ ជួសជុល និងការផ្លាស់ប្តូរការប្រើប្រាស់អគារ ។ ទោះបីជាយ៉ាងណាក៏ដោយ ការរឹបអូសនេះត្រូវបាន ដកចេញវិញកាលពីខែមុន បន្ទាប់ពី PSY បានបង់ប្រាក់ពិន័យ ទាំងស្រុង។

សារព័ត៌មាន Yonhap បានដកស្រង់ទី ភ្នាក់ងាររបស់ PSY គឺ P Nation ដោយនិយាយថា “ការផាកពិន័យដែលមិន បានបង់ប្រាក់គឺដោយសារតែការពន្យារ ពេលក្នុងការបញ្ជាក់ការជូនដំណឹង ហើយឥឡូវនេះចំនួន ទឹកប្រាក់ត្រូវបានទូទាត់ ពេញលេញ” រួចហើយ។

PSY បាននិយាយថា លោកមិនបានដឹង ពីការកែប្រែដែល គ្មានការអនុញ្ញាតណាមួយនោះទេ នៅពេលដែលលោក បានទិញវីឡានោះ ដោយលោកគ្រាន់ តែដឹងអំពីការផ្លាស់ ប្តូរបន្ទាប់ពីមានពាក្យបណ្តឹង ហើយការត្រួតពិនិត្យ បង្ហាញពីការបំពាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top