បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការស្ទង់មតិថ្មីមួយបានស្នើថា ពលរដ្ឋក្នុងប្លុកអឺរ៉ុបភាគច្រើននៅទូទាំងរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ជឿថាប្លុកនេះបច្ចុប្បន្នកំពុងពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ហើយចង់ឱ្យវាទៅតាមផ្លូវរបស់ខ្លួនជំនួសវិញ។
តួលេខដែលបានមកពី ការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយBertelsmann Stiftung ដែលជាមូលនិធិដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ ដែលបានស្ទង់មតិទាំងជនជាតិអាមេរិកនិងពលរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧។
ខណៈពេលដែលការព្រួយបារម្ភមួយចំនួនត្រួតលើគ្នា លទ្ធផលស្ទង់មតិបង្ហាញថា ប្លុកនេះកាន់តែមានគំនិតឯករាជ្យ បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក Donald Trump។
គួរឲ្យដឹងដែរថាការស្ទង់មតិបានបង្ហាញថា ៦៣ភាគរយនៃពលរដ្ឋសហភាពអឺរ៉ុបចង់ឱ្យប្លុកនេះទៅតាមផ្លូវរបស់ខ្លួន បើធៀបនឹង ២៥ភាគរយកាលពីនៅក្នុងឆ្នាំ២០១៧ ។
ខណៈពេលដែលពលរដ្ឋអ្នកឆ្លើយតប ៥១ភាគរយនៃអ្នករស់នៅក្នុងសហភាពអឺរ៉ុបដែលបានស្ទង់មតិជឿថា សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏មានតម្លៃបំផុតរបស់ពួកគេ ពួកគេភាគច្រើនមានគំនិតចាស់ជាងនេះ។
ក្នុងនោះមានតែ ៣៨ភាគរយនៃក្រុមពលរដ្ឋមានអាយុពី១៨ ទៅ ៣៥ឆ្នាំ គាំទ្រវ៉ាស៊ីនតោន ខណៈពេលដែលវាកើនឡើងដល់ ៦៣ភាគរយក្នុងចំណោមអ្នកដែលមានអាយុ៥៥ឆ្នាំឡើងទៅហើយ ទន្ទឹមនឹងនេះ ២៥ភាគរយនៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាប្លុកនេះគឺជាសម្ព័ន្ធមិត្តដ៏មានតម្លៃបំផុតរបស់ពួកគេ ខណៈដែល ២៧ភាគរយអាចជ្រើសរើសចក្រភពអង់គ្លេសជំនួសវិញ៕
ប្រែសម្រួល៖ ស៊ុនលី