កូឡាឡាំពួរ៖ កាលពីថ្ងៃសៅរ៍ មន្ត្រីគ្រោះមហន្តរាយបានឲ្យដឹងថា ពលរដ្ឋជាង១២២.០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈគ្រោះទឹកជំនន់ដ៏ខ្លាំងក្លាដែលបង្កឡើងដោយសារទឹកភ្លៀងធ្លាក់ចុះឥតឈប់ឈរ បានហូរកាត់រដ្ឋភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ។
ចំនួនខាងលើនេះលើសពីចំនួន ១១៨.០០០នាក់ ដែលត្រូវបានផ្លាស់ទីលំនៅក្នុងអំឡុងពេលមានគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត របស់ប្រទេសនេះនៅក្នុងឆ្នាំ២០១៤ ហើយក្រុមមន្ត្រីគ្រោះមហន្តរាយបានព្រួយបារម្ភថា វាអាចកើនឡើងបន្ថែមទៀត ។
ចំនួនអ្នកស្លាប់នៅតែមានចំនួន ០៤នាក់ ដដែលទេ នៅទូទាំងខេត្ត Kelantan, Terengganu និង Sarawak ។
យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា រដ្ឋ Kelantan បានទទួលរងនូវគ្រោះដោយសារគ្រោះទឹកជំនន់ដែលស្មើនឹង ៦៣ភាគរយនៃពលរដ្ឋចំនួន ១២២.៦៣១នាក់ ដែលត្រូវបានផ្លាស់ទីលំនៅនោះ ។
មានពលរដ្ឋជិត ៣៥.០០០នាក់ ត្រូវបានជម្លៀសនៅរដ្ឋ Terengganu ជាមួយនឹងការផ្លាស់ទីលំនៅផ្សេងទៀតត្រូវបានរាយការណ៍ពីរដ្ឋចំនួន ៧ផ្សេងទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា