បរទេស៖ រថយន្តទំនើប Lamborghini, ចិញ្ចៀនពេជ្រ Chopard និងអចលនៈទ្រព្យសំខាន់ៗ ស្ថិតក្នុងចំណោម របស់ទ្រព្យសម្បត្តិ ដ៏ច្រើនលើសលុប ដែលទិញ ដោយពាណិជ្ជករ សិង្ហបុរីម្នាក់ ដែលកំពុងស្ថិតក្រោម ការកាត់ទោសពី បទក្លែងបន្លំ ក្នុងទំហំទឹកប្រាក់ ១,៥ ពាន់លានដុល្លារសឹង្ហបុរី (១,១ ពាន់លានដុល្លារអាមេរិក)។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Ng Yu Zhi អាយុ ៣៧ ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៤២ ពីបទបញ្ចុះបញ្ចូលវិនិយោគិនជាង ៩០០នាក់ ឱ្យវិនិយោគ ក្នុងទំហំទឹកលុយ ១,៥ ពាន់លានសឹង្ហបុរី (១,១ ពាន់លានដុល្លារអាមេរិក) នៅក្នុងឱកាសពាណិជ្ជកម្មនីកែលដែលមិនមាន។
បន្ទាប់ពីយកលុយដាក់ហោប៉ៅខ្លួនឯង មួយភាគបីនៃប្រាក់ចំណូល សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន របស់គាត់នៅក្នុង ការក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងរដ្ឋប្រទេស , Ng Yu Zhi ត្រូវបានគេនិយាយថា បានចំណាយប្រាក់លើ ទ្រព្យសម្បត្តិលំដាប់ ខ្ពស់មួយចំនួន, នេះបើយោងតាមកាសែត The Straits Times ។
គាត់បានបោះលុយចំនួន ២១ លានដុល្លារសឹង្ហបុរី ទៅលើរថយន្តប្រណិតៗប្រហែល ២០ គ្រឿង ក្នុងចន្លោះឆ្នាំ ២០១៩ ដល់ ២០២១ រួមទាំងរថយន្ត Pagani Huayra Coupe តម្លៃ ៧,១ លានដុល្លារសឹង្ហបុរី និងរថយន្ត Rolls-Royce Phantom មួយគ្រឿង តម្លៃ ២,១ លានដុល្លារសឹង្ហបុរី ។ គាត់ក៏បានចំណាយប្រាក់ ១,៩ លានដុល្លារសឹង្ហបុរី លើរថយន្ត Lamborghini ពីរគ្រឿងផងដែរ។
រថយន្ត Porsche 911 GT3 និង Mercedes-Benz S63 ក៏ត្រូវបានរកឃើញនៅក្នុងការប្រមូលរបស់គាត់ផងដែរ។ Zhi ក៏បានចំណាយប្រាក់ ២០ លានដុល្លារ សឹង្ហបុរី លើអចលនទ្រព្យចំនួន ៤ ក្នុងឆ្នាំ២០២០ ដែលទាំងអស់មាន ទីតាំងនៅតំបន់សំខាន់ៗក្នុងប្រទេសសិង្ហបុរី។
គាត់បានចំណាយប្រាក់ ៨លានដុល្លារសឹង្ហបុរី លានសម្រាប់អចលនទ្រព្យនៅ Coldstream Avenue និង ៥,៦ លានដុល្លារសឹង្ហបុរី សម្រាប់អចលនទ្រព្យនៅ Emerald Hill Road ។ Zhi បានទិញស្នាដៃសិល្បៈតម្លៃជិត ៥លានដុល្លារសឹង្ហបុរី ហើយបានចំណាយ ១៨លានដុល្លារសឹង្ហបុរី លើគ្រឿងអលង្ការ និងនាឡិកា។
គាត់បានចំណាយប្រាក់ ៤,៤ លានដុល្លារសឹង្ហបុរី សម្រាប់ខ្សែកចំនួនពីរខ្សែ, ចិញ្ចៀនពីរវង់ និងនាឡិកាមួយពី Bulgari ។ គាត់បានចំណាយប្រាក់ ៣,៥ លានដុល្លារសឹង្ហបុរី ទៅលើចិញ្ចៀនពេជ្រ និង ២,៥ លានដុល្លារសឹង្ហបុរី លើចិញ្ចៀនភ្ជាប់ពាក្យពី Graff Diamonds ។
សូមជម្រាបថា នៅក្នុងរបាយការណ៍ថ្មីៗ នេះរបស់ប៉ូលីសសិង្ហបុរី ចំនួននៃការបោកប្រាស់ នៅក្នុងប្រទេស បានកើនឡើង ច្រើនជាង ១៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ ២៦.៥៨៧ នៅក្នុងឆមាសទីមួយ និងលុយជាង ៣៨៥,៦លានដុល្លារ សឹង្ហបុរី ស្មើនឹងប្រហែលជាង ២៨៦លានដុល្លារអាមេរិក នៅក្នុងការខាតបង់ ត្រូវបានរាយការណ៍៕
ប្រែសម្រួលៈ ណៃ តុលា