ព័ត៌មានអន្តរជាតិ

សារព័ត៌មានក្នុងស្រុក អះអាងថា អ៊ុយក្រែន គឺជាអ្នកហ្វឹកហ្វឺន ក្រុមភេវរកម្មនៅស៊ិរី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រុមភេវរកម្ម អ៊ីស្លាម និយមមួយចំនួន ដែលបានវាយប្រហារខេត្ត Allepo ភាគខាងជើង នៃប្រទេសស៊ីរី ក្នុងសប្តាហ៍នេះ បានទទួលការបណ្តុះបណ្តាល ពីអង្គភាពកងកម្លាំងពិសេស នៃទីភ្នាក់ងារចារកម្មយោធា អ៊ុយក្រែនហៅកាត់ថាHUR។

ការដកស្រង់ព័ត៌មាននេះ ត្រូវបានធ្វើឡើងចេញពី កាសែតក្នុងស្រុករបស់អ៊ុយក្រេនផ្ទាល់ The Kyiv Post ដែលបានអះអាងនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន ប្រចាំសប្តាហ៍ ដែលមានមូលដ្ឋាននៅទីក្រុងគៀវ ក្រុមសកម្មប្រយុទ្ធមួយចំនួនដែលមានមូលដ្ឋាននៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី ដែលមិនស្ថិតនៅក្រោម ការគ្រប់គ្រង របស់រដ្ឋាភិបាលត្រូវបានផ្តល់ការបណ្តុះបណ្តាលប្រតិបត្តិការ ដោយក្រុម Khimik ដែលត្រូវបានរាយការណ៍ថា ជាអង្គភាពកងកម្លាំងពិសេស HUR ។

សារព័ត៌មាន Kyiv Post បាននិយាយថា ប្រជាជនអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា បានផ្តោតលើការអប់រំភេរវករ អំពីកលល្បិចដែលត្រូវបានបង្កើតឡើង ក្នុងអំឡុងពេលជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកផងដែរ ។

ក្រុមភេវរកម្ម Khimik ត្រូវបានគេរាយការណ៍ថាបានធ្វើសកម្មភាព នៅក្នុងប្រទេសស៊ីរីមួយរយៈមកហើយហើយកាលពី នៅក្នុងខែកញ្ញា សប្តាហ៍នេះ អ៊ុយក្រែនបានអះអាងថា អង្គភាពនេះបានវាយប្រហារដោយជោគជ័យនូវមូលដ្ឋានយោធា រុស្ស៊ីមួយនៅជាយក្រុងAllepo ដោយបានធ្វើឱ្យខូចខាតសម្ភារៈ ជាច្រើនប៉ុន្តែយ៉ាងណាក្តីទី ក្រុងមូស្គូមិនបានធ្វើអត្ថាធិប្បាយ លើរបាយការណ៍នៅពេលនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top