ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសផ្តល់ជំនួយយោធា បន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃ ៧២៥លានដុល្លារ

AFP

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាល សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានប្រកាសផ្តល់ជំនួយយោធា បន្ថែមដល់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ ៧២៥ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការ បន្ទាន់របស់ប្រទេស ដែលកំពុងមានសង្រ្គាមជាមួយរុស្ស៊ី ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឲ្យដឹងថា អាវុធនៅក្នុងកញ្ចប់ចុងក្រោយបង្អស់រួមមាន សមត្ថភាពការពារដែនអាកាស គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត និងកាំភ្លើងធំ និង អាវុធប្រឆាំងរថក្រោះ ក្នុងចំណោមអាវុធផ្សេងៗទៀត។

ការផ្តល់នេះធ្វើតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃទី២៦ ខែកញ្ញាថា រដ្ឋបាលរបស់លោកនឹងផ្តល់កញ្ចប់សំខាន់មួយទៀតនៃអាវុធ និងឧបករណ៍ដែលត្រូវការជាបន្ទាន់ដល់អ៊ុយក្រែន។ 

ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងកំណែ នៃសេចក្តីប្រកាសរបស់ខ្លួនថា សព្វាវុធនឹងត្រូវបានផ្តល់ ជូនក្រោមការគ្រប់គ្រង របស់ប្រធានាធិបតីដែលបានអនុវត្ត ពីមុនពីស្តុកទុករបស់ក្រសួងការពារជាតិ។

ជំនួយនេះត្រូវបានរាយការណ៍ ដោយសារព័ត៌មានដោយផ្អែកលើប្រភពអនាមិក មុនការប្រកាសជាផ្លូវការនៅថ្ងៃចន្ទពីក្រសួងការពារជាតិ។  វាស្របគ្នានឹងសំណើររបស់រដ្ឋបាលលោក បៃដិន ដែលបានរាយការណ៍ សម្រាប់អ៊ុយក្រែនថា ខ្លួនបន្ថយអាយុជ្រើសរើសពី ២៥ ទៅ ១៨ឆ្នាំ ដើម្បីកាត់បន្ថយកម្លាំងពលកម្មនៅសមរភូមិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top