ភ្នំពេញ៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ដោយនិយាយថាវិធានការនេះ គឺចាំបាច់ដើម្បីការពារប្រទេសពី កងកម្លាំងកុម្មុយនិស្ត។ នេះបេីតាមសារព័ត៌មានអន្តរជាតិ AFP ចុះផ្សាយនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ផ្ទាល់ថា “ដើម្បីការពារកូរ៉េខាងត្បូងសេរីមួយ ពីការគំរាមកំហែងដែលបង្កឡើង ដោយកងកម្លាំងកុម្មុយនិស្តរបស់កូរ៉េខាងជើង និងដើម្បីលុបបំបាត់ធាតុប្រឆាំងនឹងរដ្ឋ ខ្ញុំសូមប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់”៕