បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសថា លោកនឹងដក ច្បាប់អាជ្ញាសឹកជាបន្ទាន់ ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទ របស់សភាប្រឆាំង នឹងវិធានការនេះ ។
លោកYoon បានធ្វើសេចក្តីប្រកាសដ៏ គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ដោយលើកឡើង ពីការគំរាមកំហែងនៃ កងកម្លាំងគាំទ្រ កូរ៉េខាងជើង និងការចោទ ប្រកាន់សមាជិកសភា ភាគច្រើននៃសកម្មភាព ប្រឆាំងនឹងរដ្ឋផងដែរ។
ក្នុងរយៈពេលប៉ុន្មានម៉ោង សមាជិកសភាចំនួន១៩០នាក់ ដែលអាចចូលទៅកាន់អគាររដ្ឋសភា បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីដកក្រឹត្យនេះ ហើយយោធាបានឆ្លើយតបថា ច្បាប់អាជ្ញាសឹកនឹងនៅតែមាន រហូតដល់ប្រធានាធិបតី ប្រកាសថាបិទ បើមិនដូច្នេះទេវានឹងនៅតែបន្តដំនើរការ។
គួរឲ្យដឹងដែរថាភ្លាមៗបន្ទាប់ពីម៉ោង៤ព្រឹកម៉ោង ក្នុងស្រុកលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon បានប្រកាសថា គាត់នឹងបញ្ចប់ភាព អាសន្ននៅទូទាំងប្រទេស ។
ដោយឡែគមេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung បានថ្កោលទោសការប្រកាសរបស់លោក Yoon ថាជា គ្មានលក្ខន្តិកៈ ហើយបានអំពាវនាវឱ្យយោធា និងប៉ូលីស បន្តមុខងារធម្មតា របស់ពួកគេ៕
ប្រែសម្រួល៖ស៊ុនលី