ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសថៃឡង់ដ៏ កើនឡើងដល់២៥នាក់

AFP

បាងកក ៖ ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ បានកើនឡើងដល់២៥នាក់ហើយ ជាមួយនឹងការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ជាច្រើនថ្ងៃទៀត ។
ទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេសថៃឡង់ដ៏ បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គ្រោះទឹកជំនន់បាន ចាប់តាំងពីថ្ងៃទី២២ខែវិច្ឆិកា បានបង្កប៉ះពាល់ដល់ផ្ទះ ជាង៦៦០.០០០ខ្នង នៅភាគខាងត្បូងប្រទេស ។

លោក Suwas Bin-Uma ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅ Songkhla បានប្រាប់ដល់ទូរទស្សន៍រដ្ឋ Thai PBS ថា គ្រោះទឹកជំនន់បានបំផ្លាញហ្វូងមាន់ របស់គាត់អស់ជាង១០.០០០ក្បាល ។

លោកបានមានលើកឡើងថា “ខ្ញុំបានបាត់បង់ប្រាក់តិចបំផុតចំនួន ៣លានបាតស្មើ នឹង៨៧.០០០ដុល្លារ “ ។

នាយកដ្ឋានទំនាក់ទំនង សាធារណៈរបស់រដ្ឋាភិបាលថៃឡង់ដ៏ បានឲ្យដឹងថា ពលរដ្ឋជាង២២.០០០ នាក់ត្រូវបានជម្លៀស ចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែគ្រោះទឹកជំនន់ កើតឡើងនៅក្នុងខេត្ត Pattani, Narathiwat, Songkhla និង Yala ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករាac

To Top