ព័ត៌មានអន្តរជាតិ

ជំនួយការជាន់ខ្ពស់របស់ លោក Yoon ស្នើឱ្យលាលែងពីតំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក

Yonhab News

សេអ៊ូល៖ ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីលោក Yoon Suk Yeol រួមទាំងប្រធានបុគ្គលិករបស់លោក បានស្នើសុំលាលែងពីតំណែងនៅថ្ងៃពុធនេះ បន្ទាប់ពីសភាជាតិបានរារាំង ការប្រកាសច្បាប់អាជ្ញាសឹក ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Yoon ។

ពួកគេរួមមានលោក Chung Jin-suk ដែលជាប្រធានបុគ្គលិកប្រធានាធិបតី។ ទីប្រឹក្សាសន្តិសុខជាតិលោក Shin Won-sik និងលោក Sung Tae-yoon ប្រធានបុគ្គលិកផ្នែកគោលនយោបាយ ព្រមទាំងជំនួយការជាន់ខ្ពស់ចំនួន ៧រូបផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

ការស្នើសុំលាលែងពីតំណែងនេះ បានធ្វើឡើងបន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ដោយចោទប្រកាន់ក្រុមប្រឆាំងនៃ “កងកម្លាំងប្រឆាំងរដ្ឋ” ដែលធ្វើឱ្យរាំងស្ទះប្រតិបត្តិការរបស់ប្រទេស ជាមួយនឹងចលនាចោទប្រកាន់ និងច្បាប់ថវិកា។ លោក Yoon បានលុបចោលច្បាប់អាជ្ញាសឹក បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទ ដោយរដ្ឋសភានៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឱ្យប្រធានាធិបតី លុបចោលច្បាប់នេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top