ញ៉ូវយ៉ក ៖ កាលពីល្ងាចថ្ងៃអង្គារ មានគ្រោះរញ្ជួយដី មួយកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅតំបន់ ភាគខាងកើត នៃប្រទេសហ្វីលីពីន ។
យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក ហៅកាត់ USGS បានឲ្យដឹងថា នៅវេលាម៉ោង១៨ និង៥៤នាទីល្ងាចថ្ងៃអង្គារ នៅតំបន់ប៉ែកខាងកើតចម្ងាយ១៣គីឡូម៉ែត្រពីក្រុង Pagudpud ប្រទេសហ្វីលីពីន មានគ្រោះរញ្ជួយដី មួយបានកើតឡើង ដែលមានកម្រិត៥,៧រ៉ិចទ័រ ។
ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះមានជម្រៅ ៧០គីឡូម៉ែត្រ ត្រូវបានគេកំណត់ជាបឋមថា មានរង្វាស់១៨.៥០ ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២០.៩០ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។
ករណីរញ្ជួយដីខាងលើនេះ នៅមិនទាន់មានការចុះផ្សាយព័ត៌មាន លម្អិតអំពីការខូចខាត រឺបាត់បង់ជីវិតមនុស្សនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា