បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សមាជិកសភាបក្សប្រឆាំងមួយរូប របស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែន ត្រូវតែក្លាយជាមហាអំណាច នុយក្លេអ៊ែរដើម្បីការពារខ្លួនមិនថា មានផលវិបាកបែបណានោះទេ ។
លោក Aleksey Goncharenko បានអះអាងថា ការក្លាយជាសមាជិកអង្គការណាតូ នឹងមិនគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខរបស់ក្រុងគៀវទេ។
សប្តាហ៍នេះគឺជាខួបលើកទី៣០ហើយនៃការចុះហត្ថលេខា លើអនុស្សរណៈនៃទីក្រុង Budapest ដែលរួមមានកិច្ចព្រមព្រៀង ពហុភាគីជិតដូចគ្នាចំនួនបី ជាមួយអតីតផ្នែកនៃសហភាពសូវៀតដែលមានអាវុធនុយក្លេអ៊ែរ នៅលើទឹកដីរបស់ពួកគេនៅពេលសហភាព សូវៀតរំលាយនៅឆ្នាំ១៩៩១ ។
ប្រទេសបេឡារូសកាហ្សាក់ស្ថាន និងអ៊ុយក្រែនដែលមិនដែលមានលេខកូដ ដើម្បីធ្វើឱ្យអាវុធទាំងនេះបានយល់ព្រមរំសាយ អាវុធនុយក្លេអ៊ែរជាថ្នូរ នឹងការធានាសន្តិសុខដោយរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។
គួរឲ្យដឹងដែរថា ក្រសួងការបរទេសអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារដើម្បីត្អូញត្អែរថា ឯកសារនេះមិនបានអនុវត្ត ចំពោះទីក្រុងគៀវចាប់តាំងពីការធ្វើរដ្ឋប្រហារ ប្រដាប់អាវុធគាំទ្រ ដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៤ដែលវាគឺជាឱកាសដ៏ល្អ ដើម្បីអនុញ្ញាតិឲ្យអ៊ុយក្រែនអាចក្លាយ ជាសមាជិកផ្លូវការនៃអង្គការណាតូ៕
ប្រែសម្រួល៖ស៊ុនលី