បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីយប់ថ្ងៃពុធថា ទាហានវៀតណាមចំនួន ១២ នាក់ បានស្លាប់នៅក្នុងការផ្ទុះ ដោយចៃដន្យមួយ ខណៈដែលកំពុងហ្វឹកហាត់ នៅភាគខាងត្បូងប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម Vietnam News Agency បានរាយការណ៍ថា ការបំផ្ទុះបានកើតឡើង កាលពីយប់ថ្ងៃចន្ទ នៅឯកន្លែងបាញ់ប្រហារយោធា នៃតំបន់យោធាទី៧ ក្នុងខេត្ត Dong Nai ។
របាយការណ៍បានឱ្យដឹងថា សាកសពជនរងគ្រោះភាគច្រើនត្រូវបានរកឃើញ ខណៈអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួន។
របាយការណ៍បានបន្ថែមថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា ឧបករណ៍បំផ្ទុះ ដែលត្រូវបានដឹកដោយទាហាន គឺត្រូវបានរន្ទះបាញ់ បាញ់ទើបបណ្តាល ឱ្យមានការផ្ទុះតែម្តង។
របាយការណ៍ បានដកស្រង់ សម្តីក្រសួងការពារជាតិថា «នេះជាការបាត់បង់ ដែលមិនអាចជួសជុល បានសម្រាប់អង្គភាព យោធា គ្រួសារ សាច់ញាតិ សមមិត្ត និងមិត្តរួមក្រុម»៕
ប្រែសម្រួលៈ ណៃ តុលា