កូឡាឡាំពួរ ៖ ខណៈដែលប្រទេសម៉ាឡេស៊ី ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានចុះហត្ថលេខាលើ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ហៅកាត់ថា (CSP) ជាមួយនឹងប្រទេសវៀតណាម ការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងការទូត បង្ហាញពីជំហររួបរួមគ្នាបន្ថែមទៀតប្រឆាំងនឹងការទាមទារ របស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ។
ក្រុមអ្នកជំនាញបានប្រាប់ ដល់ទូរទស្សន៍សិង្ហបុរី ថា បណ្តាប្រទេស អាស៊ីអាគ្នេយ៍ ដែលមានប្រទេសទាំង២ មានការទាមទារ តំបន់ ត្រួតស៊ីគ្នាជាមួយនឹងប្រទេសចិន នៅក្នុងផ្លូវទឹកដែលជាយុទ្ធសាស្ត្ររួម ដើម្បីទទួលបាន ពីការចុះហត្ថលេខា លើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
ប្រទេសទំាង២បានបញ្ជាក់បន្ថែមថា ការប្រកាសរបស់ CSP ដែលត្រូវបានចាត់ទុកថា ជាទំនាក់ទំនងការទូត កម្រិតខ្ពស់បំផុតមួយ អាចជួយត្រួសត្រាយ ផ្លូវសម្រាប់ទំនាក់ទំនងបន្ថែមទៀត រវាងប្រទេសវៀតណាម និងប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀត ។
លោកបណ្ឌិត Nguyen Khac Giang ជាអ្នកមកចូលរួមពីកម្មវិធីសិក្សា វៀតណាមនៅវិទ្យាស្ថាន ISEAS និងលោក Yusof Ishak បានថ្លែងថា ភាពជាដៃគូ ដែលប្រសើរឡើងរវាងក្រុងហាណូយ និង Putrajaya អាចបង្ហាញអំពី “វិធីសាស្រ្តអាស៊ានដ៏ ស្អិតរមួតបន្ថែមទៀត ក្នុងការដោះស្រាយការពង្រីក និយមរបស់ប្រទេសចិននៅក្នុងតំបន់” ។
លោកបានប្រាប់ដល់ ទូរទស្សន៍សិង្ហបុរីថា “វៀតណាមកំពុងបង្កើតបណ្តាញ ទំនាក់ទំនងដ៏រឹងមាំ ជាមួយប្រទេសជិត ខាងអាស៊ាន ដើម្បីសម្រេចបាននូវលំនឹងយុទ្ធសាស្ត្រ ធៀបនឹងឥទ្ធិពល នៅក្នុងតំបន់របស់ប្រទេសចិន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា