ព័ត៌មានអន្តរជាតិ

ក្រុមហេបូឡាប្រកាសផ្តល់ជំនួយដល់ ប្រទេសស៊ីរីក្នុងការប្រយុទ្ធជាមួយ នឹងក្រុមជីហាដ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RTមេដឹកនាំស្តីទីនៃក្រុមសកម្មប្រយុទ្ធហេបូឡាដែលមានមូលដ្ឋាននៅលីបង់បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហេសបូឡា នឹងជួយរដ្ឋាភិបាលស៊ីរីប្រយុទ្ធនឹងក្រុមជីហាដ ហើយកំពុងអំពាវនាវឱ្យបណ្តាប្រទេសអារ៉ាប់គាំទ្រទីក្រុងដាម៉ាសនៅក្នុងការប្រយុទ្ធរបស់ខ្លួន។

លោក Naim Qassem បាន​អះអាង​ថា​៖​ការ​ឈ្លានពាន​លើ​ប្រទេស​ស៊ី​រី​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អាមេរិក និង​អ៊ីស្រាអែល​ដោយ​បន្ថែម​ថា​ពួក​អ៊ិស្លាម​តែងតែ​ជា​ឧបករណ៍​របស់​ពួកគេ​តាំងពី​ឆ្នាំ​ ២០១១​ ដែល​ជា​ពេល​ដែល​បញ្ហា​បាន​ចាប់ផ្តើម​នៅ​ស៊ីរី​។

ប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្រ្គាមអូសបន្លាយនៅក្នុងឆ្នាំ២០១១ខណៈដែលក្រុមប្រឆាំងរដ្ឋាភិបាលជាច្រើនបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Assad ។ កងកម្លាំងជីហាដ Jihadist ជាពិសេសអ្នកដែលជួលអ្នកប្រយុទ្ធបរទេសជួយផ្នែកយោធាពីបរទេសបានលេចចេញជាតួអង្គលេចធ្លោក្នុងចំណោមក្រុមប្រឆាំង។

ប្រទេសរុស្ស៊ី​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​អរិភាព​ក្នុង​ឆ្នាំ ២០១៥ ដោយ​ផ្តល់​កម្លាំង​ទ័ពអាកាស​ដល់​ក្រុង​ដាម៉ាសហើយ កងកម្លាំងរបស់លោក Assad បានស្ដារការគ្រប់គ្រងលើប្រទេសភាគច្រើនឡើងវិញ ប៉ុន្តែកន្លែងខ្លះ រួមទាំងខេត្ត Idlib ក្បែរព្រំដែនតួគី នៅតែស្ថិតនៅក្រៅផ្លូវរបស់ខ្លួននៅឡើយ។

គួរឲ្យដឹងដែរថាស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនកាលពីសប្តាហ៍មុន នៅពេលដែលក្រុមភេរវករ Hayat Tahrir-al-Sham (HTS) (ពីមុនត្រូវបានគេស្គាល់ថាជាសាខារបស់អាល់កៃដា Jabhat al-Nusra) និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទ្រង់ទ្រាយធំមួយនៅភាគពាយព្យនៃប្រទេស។

ប្រែសម្រួល៖ស៊ុនលី

To Top