ព័ត៌មានអន្តរជាតិ

ស្រុកកំណើតពណ៌ខៀវ ក្បាលម៉ាស៊ីនពណ៌ខៀវ ឃ្លាំងស្បៀងពណ៌ខៀវ … សមុទ្រនៅក្នុងកែវភ្នែក​ របស់លោក Xi Jinping

ទេសភាពសមុទ្រ របស់ប្រទេសចិន មានភាពចម្រុះសម្បូរបែប បណ្តោយឆ្នេរសមុទ្រ របស់ប្រទេសចិន មានដល់ទៅ ៣ម៉ឺន ២ពាន់គីឡូម៉ែត្រ ចំណែកទំហំផ្ទៃសមុទ្រដែលចិនគ្រប់គ្រងមានដល់ទៅ ៣ លានគីឡូម៉ែត្រការ៉េ។ ពីបុរាណដល់បច្ចុប្បន្ន រាល់សកម្មភាពដែលប្រទេសចិនបានធ្វើទាំងកសិកម្ម ការនេសាទ ការប្រមាញ់ ការធ្វើពាណិជ្ជកម្ម គមនាគមន៍ និងអរិយធម៌ជាដើម សុទ្ធតែពាក់ព័ន្ធនឹងសមុទ្រ ។

មនុស្សជាតិ និងសមុទ្រមិនអាចកាត់ផ្ដាច់ ចេញពីគ្នាបានឡើយ ។ លោក Xi Jinping មេដឹកនាំកំពូលចិនបានលើកឡើងថា ៖ « សមុទ្របានបង្កើតជីវិត តភ្ជាប់ពិភពលោក ហើយជំរុញការអភិវឌ្ឍ » « យើងត្រូវយកចិត្តទុកដាក់ ចំពោះសមុទ្រដូចជាថ្នាក់ថ្នមជីវិតអីចឹងដែរ » «ដើម្បីបន្សុលទុកនូវសមុទ្រថ្លានិង ផ្ទៃមេឃពណ៌ខៀវ ឱ្យកូនចៅជំនាន់ក្រោយៗទៀត » ។

សមុទ្រជាគោលដៅយុទ្ធសាស្ត្រ នៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។ លោក Xi Jinping បានសម្គាល់ឃើញថា ការអភិវឌ្ឍនិងអភិរក្ស សមុទ្រត្រូវដើរទន្ទឹមគ្នា ធ្វើឱ្យការអភិរក្សយ៉ាង ល្អគាំទ្រ ការអភិវឌ្ឍគុណភាពខ្ពស់ជានិរន្តរភាព។ មិនថាធ្វើការតាមមូលដ្ឋានឬនៅមជ្ឈិមបក្សនិងរដ្ឋ លោកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិរក្ស ធនធានសមុទ្រ ។

លោក Xi Jinping ធ្លាប់ចុះពិនិត្យតាមក្រុងស្រុក និងសង្កាត់ចំនួនរាប់សិបកន្លែង ដែលនៅជាប់នឹងសមុទ្រ ។ កាលនោះលោកបានសម្គាល់ឃើញហើយថា ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ មិនត្រូវលះបង់បរិស្ថាន អេកូឡូស៊ីរបស់សមុទ្រជាដាច់ខាត ។

ចាប់ពីយុគសម័យថ្មីមក ប្រទេសចិនបានខិតខំកសាងសមត្ថភាព ប្រើប្រាស់ធនធានសមុទ្រគ្រប់បែបយ៉ាង ដើម្បីបម្រើតម្រូវការនៃវិស័យផ្គត់ផ្គង់ថាមពល អាហារ និងទឹកសាប ត្រួសត្រាយនូវឧស្សាហកម្ម ថាមពលស្អាត បានជួយឱ្យខ្យល់លើសមុទ្របក់បំភ្លឺអំពូលនៅលើដីគោក ធ្វើឱ្យទឹកប្រៃក្លាយជាទឹកសាប ត្រីសមុទ្រគុណភាពល្អដាក់នៅលើតុបាយ។

ប្រទេសចិនបានរៀបចំនិងកសាងឡើងវិញ ចំពោះបណ្តោយឆ្នេរសមុទ្រប្រវែង២ពាន់គីឡូម៉ែត្រ និងដីសើមទំហំ៤ ម៉ឺនហិកតា, ទំហំផលិតជលសរុបនៃសមុទ្រប្រចាំឆ្នាំជិតដល់ ១០ទ្រីលានយាន់ប្រាក់ចិន, បានកសាងឃ្លាំងអភិរក្សធនធានជីវសាស្ត្រសមុទ្រដ៏ធំបំផុតលើពិភពលោក , ដាក់ឱ្យប្រើប្រាស់នូវនាវាខួងយកប្រេងកាតពីសមុទ្រជ្រៅឈ្មោះ Mengxiang និងយានផ្ទុកមនុស្ស ជ្រមុជទឹកសមុទ្រជ្រៅឈ្មោះ Jiaolong និង Fendouzhe ។ល។ ដែលបានបង្ហាញពីសមត្ថភាព សិក្សាស្រាវជ្រាវនិងផលិតក្នុង វិស័យវិទ្យាសាស្ត្រជឿនលឿនពាក់ព័ន្ធនឹងសមុទ្ររបស់ប្រទេសចិន។

«យកចិត្តទុកដាក់ចំពោះសមុទ្រដូចជាថ្នាក់ថ្នមជីវិតអីចឹងដែរ» យើងក្រសោបពណ៌ខៀវដ៏ធំល្វឹងល្វើយ ខណៈពេលដែលក៏កំពុងឱបក្រសោបអនាគតផងដែរ៕

To Top