ព័ត៌មានអន្តរជាតិ

អនាគតរបស់ស៊ីរី គួរតែសម្រេច ដោយប្រជាជន ស៊ីរីខ្លួនឯង

AFP

តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនជឿថា ប្រជាជនស៊ីរី គួរតែមានសិទ្ធិតែមួយគត់ក្នុងការកំណត់អនាគតរបស់ពួកគេ ដោយមិនមានការជ្រៀតជ្រែកពីបរទេស ឬការដាក់ទណ្ឌកម្ម ណាមួយឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី រួមទាំងការដួលរលំ នៃរដ្ឋាភិបាលរបស់ប្រធានាធិបតី បាសា អាល់អាសាដ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកំណត់អនាគត របស់ប្រទេសស៊ីរី និងការសម្រេចចិត្តអំពីជោគវាសនារបស់ខ្លួន គឺជាការទទួលខុសត្រូវរបស់ប្រជាជនស៊ីរីតែមួយគត់ និងដោយគ្មានការជ្រៀតជ្រែកបំផ្លិចបំផ្លាញ ឬការដាក់បន្ទុកពីខាងក្រៅ»។

ក្រសួងបានបន្ថែមថា ដើម្បី សម្រេចបាននោះ ចាំបាច់ត្រូវបញ្ចប់ជម្លោះយោធា ក្នុងប្រទេសឱ្យបានឆាប់ តាមដែលអាចធ្វើ ទៅបាន ទប់ស្កាត់សកម្មភាពភេរវករ និងចាប់ផ្តើមការចរចាថ្នាក់ជាតិ ដែលពាក់ព័ន្ធនឹងគ្រប់ផ្នែកនៃសង្គមស៊ីរី ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយតំណាងឱ្យប្រជាជនស៊ីរីទាំងអស់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា អ៊ីរ៉ង់ នឹងមិនខិតខំប្រឹងប្រែងដើម្បីជួយធានាសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី ហើយនឹងបន្តការពិគ្រោះយោបល់ជាមួយភាគីមានឥទ្ធិពលទាំងអស់ ជាពិសេសអ្នកដែលនៅក្នុងតំបន់អាស៊ីខាងលិច។ កាលពីព្រឹកថ្ងៃអាទិត្យ កងកម្លាំងប្រឆាំងបានសម្រុកចូលស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស់ បន្ទាប់ពីដណ្តើមបានរដ្ឋធានីស៊ីរី ប៉ុន្ដែសំណាងល្អបុគ្គលិកស្ថានទូតត្រូវបានជម្លៀសចេញ មុនពេលមានការវាយប្រហារ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top