ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតស៊ីរី នៅក្នុងទីក្រុង មូស្គូថ្កោលទោស អតីតមេដឹកនាំលោក Assad

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរបស់ប្រទេសប្រចាំនៅទីក្រុងមូស្គូ លោក Bashar al-Jaafari បានប្រាប់ RT Arabic ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃចន្ទថា ការបោះបង់ចោលទីក្រុង Damascusពីសំណាក់អតីតប្រធានាធិបតីស៊ីរីលោក Bashar Assad គឺជារឿងគួរឱ្យអាម៉ាស់ ខ្លាំងណាស់។

កាលពីចុងសប្តាហ៍ ក្រុមជីហាដ Hayat Tahrir-al-Sham (HTS) រួមជាមួយនឹងក្រុមប្រឆាំងរដ្ឋាភិបាលផ្សេងទៀត បានដណ្តើមកាន់កាប់ទីក្រុង Damascusបានសម្រេច បន្ទាប់ពីមានការវាយលុកយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើន។

ជាលទ្ធផលកាល​ពី​ថ្ងៃ​អាទិត្យ លោក Assad និង​ក្រុម​គ្រួសារ​បាន​ភៀស​ខ្លួន​ចេញ ហើយ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​រុស្ស៊ីដែលគេជឿជាក់ថាត្រូវបានអញ្ជើញដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតីរុស្សិ។

ដោយការបញ្ចេញមតិលើការវិវឌ្ឍន៍នេះ លោក al-Jafaari បានថ្កោលទោសអតីតប្រធានាធិបតី ហើយបានស្នើថា ការបណ្តេញលោកចេញគឺហួសពេលយូរហើយ។

គួរឲ្យដឹងដែរថាអ្នកការទូតបានប្រាប់ RT ថា៖ការដួលរលំនៃប្រព័ន្ធពុករលួយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺជាភស្តុតាងនៃភាពមិនគាំទ្រ និងកង្វះការគាំទ្រទាំងនៅក្នុងសង្គម និងក្នុងចំណោមកងទ័ព និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសស៊ីរី៕

ប្រែសម្រួល៖ស៊ុនលី

To Top