ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងហាមឃាត់ ប្រធានាធិបតីលោក Yoon Suk Yeol មិនអាចចាក ចេញពីប្រទេសឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ កាលពីថ្ងៃចន្ទថា ក្រសួងយុត្តិធម៌ របស់ប្រទេសកូរ៉េខាងត្បូង បានហាមឃាត់ ប្រធានាធិបតី Yoon Suk Yeol មិនឱ្យចាកចេញ ពីប្រទេសឡើយ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបាន ប្រកាសដាក់ច្បាប់ អាជ្ញាសឹកគួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលខ្លី កាលពីសប្តាហ៍មុន ។ នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាង​ត្បូង ​ដែល​វិធានការ​នេះ​ត្រូវ​បាន​អនុវត្ត​ប្រឆាំង​ នឹង​ប្រធានាធិបតី​ដែល​កំពុងកាន់អំណាចបែបនេះ។

គួរឲ្យដឹងដែរថា ការ ហាមប្រាមការ ធ្វើដំណើរ ដែលត្រូវបានស្នើសុំដោយការិយាល័យ ស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ ត្រូវបានប្រកាស ដោយមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងសវនាការសភា នេះបើយោងតាមការ ចេញផ្សាយរបស់​​Reuters ។

កាសែត Washington Post បានដកស្រង់សម្តី ប្រធានការិយាល័យស៊ើប អង្កេតអំពើពុករលួយ ដែលបាននិយាយ កាលពីថ្ងៃចន្ទថា ការស៊ើបអង្កេតហ្មត់ចត់ នឹងត្រូវបានអនុវត្តទៅលើ មេដឹកនាំ និងឧក្រិដ្ឋជនសំខាន់ៗ ដែលទាក់ទងនឹងការក្បត់ជាតិជាដើម។

ចាប់តាំងពីថ្ងៃកើតហេតុនោះមក ប្រធានាធិបតី បានចេញមកប្រកាសសុំទោស ជាសាធារណៈ និងប្រគល់ឱ្យគណបក្ស របស់គាត់រក្សាស្ថិរភាពស្ថាន ការណ៍នយោបាយ ប៉ុន្តែមិនបានលាលែងពីតំណែងទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top